• 2019-04-18 01:24:21
  • បាល់ទាត់

Liverpool ឈ្នះ​ Porto​ ងាយៗ សរុប​​ទាំង​ពីរ​ជើង ៦-១ ឡើង​ទៅ​ជួប Barca

  • 2019-04-18 01:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង Liverpool បន្ត​ឈ្នះ​​ក្រៅ​ដី​លើ​ក្រុម Porto ក្នុង​ជើង​ទី​ពីរ​លទ្ធផល ៤-១ គ្រប់គ្រាន់​អាច​បន្ត​ដំណើរ​​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ Champions Leagueជាមួយ Spurs, Barcelona និង Ajax។

នាំ​មុខ​ ២-០ កាល​ពី​ជើង​ទី​មួយ ក្នុង​ការ​ប្រកួត​យប់​មិញ Sadio Mane រក​បាន​គ្រាប់​ទី​មួយ​ឲ្យ​ហង្សក្រហម មុន​ពេល Mohamed Salah ជា​អ្នក​ទាត់​ចូល​គ្រាប់​ទី​ពីរ។ Porto​ ក៏​មិន​ឲ្យ​ភ្ញៀវ​ធ្វើ​ព្យុះ​ភ្លៀង​ខ្លាំង​ពេក​ដែក ដោយ​រក​បាន​មួយ​គ្រាប់​វិញ​ពី​សំណាក់​កីឡាករ Eder Militao។

តែ​នាទី​បន្តបន្ទាប់ Liverpool បាន​ទម្លុះ​សំណាញ់​ទី​ពីរ​គ្រាប់​ទៀត​ធ្វើ​បាន​ពី​កីឡាករ Roberto Firmino និង​ខ្សែ​ការពារ Virgil van Dijk។ ចប់​ការ​ប្រកួត​សរុប​ទាំង​ពីរ​ជើង​ Liverpool ឈ្នះ Porto ៦-១។ Liverpool នឹង​ត្រូវ​ជួប Barcelona​ ដែល​ទម្លាក់ Man Utd នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​ជើង​ទី​មួយ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Nou Camp នៅ​ថ្ងៃ​ទី​ ៣០ ខែ មេសា ឆ្នាំ ២០១៩៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់