• 2019-04-17 11:44:38
  • បាល់ទាត់

De Jong ថាពេល​ប្រកួត​ប៉ះ​ Real មាន​ភាព​លំបាក​ជាង​ប៉ះ Juve

  • 2019-04-17 11:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Ajax កីឡាករ​ Frenkie De Jong បាន​លើកឡើង​ប្រាប់​សារព័ត៌មាន RMC Sportថា ពេល​លេង​ទល់​នឹង​ក្លឹប​ Real Madrid មាន​លក្ខណៈ​ពិបាក​ជាង​ពេល​លេង​ជាមួយ​ក្លឹប​អ៊ីតាលី​មួយ​នេះ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " នៅ​ទីក្រុង​ម៉ាឌ្រីដ (ពេល​លេង​ប៉ះ​ក្លឹប​ Real Madrid) វា​មាន​ភាព​លំបាក​ជាង​ពេល​លេង​ជាមួយ​ក្លឹប​ Juventus ព្រោះ​ថា ពួក​យើង​ (Ajax) បាន​ចាញ់​កាល​ពី​ជើង​ទី ១ នៅ​ក្នុង​ដី​របស់​យើង​ផ្ទាល់ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Ajax បាន​ចាញ់​ក្លឹប​ Real Madrid ក្នុង​លទ្ធផល​ ២-១ កាល​ពី​ជើង​ទី ១ នៃ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​កំពូល​អឺរ៉ុប​ លុះ​ចូល​ដល់​ជើង​ទី ១ ក្លឹប​ហុល្លង់​មួយ​នេះ​ បាន​វាយបក​យក​ឈ្នះ​ក្លឹប​អេស្ប៉ាញ​ ក្នុង​លទ្ធផល ៤-១។

ចំណែក​ឯ​ពេល​ប៉ះ​ក្លឹប​ Juventus វិញ Ajax បាន​ស្មើ​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​នេះ ក្នុង​ដី​របស់​ខ្លួន ក្រោយ​មក​តាម​យក​ឈ្នះ​ក្លឹប​មួយ​នេះ​ក្នុង​លទ្ធផល ២-១ ដល់​ទីក្រុង​ទូរីន (Turin-ទឹកដី​របស់ Juventus) កាល​ពី​យប់​ថ្ងៃ​អង្គារ​នេះ។

ក្រៅ​ពី​នេះ​ ខ្សែ​បម្រើ​ហុល្លង់​រូប​នេះ ក៏​បាន​កោត​សរសើរ​ក្លឹប​ Juventus ថា​ ជា​ក្លឹប​ខ្លាំង​ និង​មាន​វិន័យ​ទៀត​ផង​៕

អាន​បន្ត៖

មក​ដឹង​ពី​ចំនួន​គ្រាប់​បាល់​របស់​ក្រុម​ទាំង ៨ ចុងក្រោយ​​ក្នុង​ UCL រដូវ​កាល​នេះ

Emre Can គិត​ថា​ការ​ហាត់​នៅ Juventus ពិបាក​ជាង​ហាត់​នៅ Liverpool

ក្លឹប​ទាំង​ ៥ ដែល​បង្ហាញ​មុខ​ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ​ UCL បាន​ច្រើន​ជាង​គេ

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់