• 2019-04-17 10:39:01
  • បាល់ទាត់

ប៉ះ​ក្លឹប​ធំ​PLទាំង ៦Messi អត់​ទាន់​ស៊ុត​ចូល​តែ​មួយ​ក្លឹប​ទេ​ក្នុង​ UCL

  • 2019-04-17 10:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​លេង​ឲ្យ​ឈុត​ធំ​ Barcelona មក ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ​ Lionel Messi បាន​លេង​ប៉ះ​ក្លឹប​ធំ​ៗ​ទាំង​ ៦​របស់​ Premier League អស់​ហើយ​ក្នុង​ក្របខ័ណ្ឌ ​UEFA Champions League។

កីឡាករ​រូប​នេះ លេង​ប៉ះ​នឹង​ក្លឹប​អង់គ្លេស​បាន ៣១​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ ហើយ​រក​បាន ២៤​គ្រាប់ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ មិន​ទាន់​ស៊ុត​ចូល​ពេល​ប៉ះ​នឹង​ក្លឹប​ Liverpool ទេ​ ក្រោយ​ពី​លេង​ប៉ះ​បាន ២​ដង​ ក្នុង​រដូវ​កាល​ ២០០៦/០៧។

យ៉ាង​ណា​មិញ​ក្នុង​ចំណោម​ក្លឹប​នៃ​លីគ​កំពូល​អង់គ្លេស​ទាំង​អស់ Messi បាន​រក​គ្រាប់​បាល់​ពេល​ប៉ះ​ក្លឹប​ Arsenal បាន​ច្រើន​ជាង​គេ​ ដោយ​រក​បាន ៩​គ្រាប់​ ក្នុង​៦​ប្រកួត​។ រីឯ​ក្លឹប​ Manchester City ក៏​ Messi លេង​បាន ៦​ប្រកួត​ដែរ​ តែ​រក​បាន ៦​គ្រាប់។

ចំណែក​ឯ​ក្លឹប​ Manchester United វិញ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ លេង​ប៉ះ​ ៤​ប្រកួត​ ដោយ​លេង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ចំនួន ២​ប្រកួត​ (២០០៩ និង​២០១១) ហើយ​រក​បាន ៤​គ្រាប់។ កីឡាករ​រូប​នេះ​ដែរ​ ធ្លាប់​លេង​ប៉ះ​ក្លឹប​ Chelsea រហូត​ដល់​ទៅ ១០​ប្រកួត​ ហើយ​រក​បាន​តែ​ ៣​គ្រាប់​ប៉ុណ្ណោះ។

ក្នុង​វគ្គ​ចែក​ពូល​រដូវ​កាល​ ២០១៨/១៩​នេះ​ដែរ​ Barcelona បាន​ជួប​ជាមួយ​នឹង​ក្លឹប​ Tottenham Hotspur បាន​ ២​ដង ខណៈ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ​ Lionel Messi រក​បាន ២​គ្រាប់៕

អាន​បន្ត៖

Man Utd ជាប់​ជា​ក្លឹប​ដែល​ទទួល​បាន​ការ​ផ្ដល់​បាល់​​ប៉េណាល់ទី​ច្រើន​ជាង​គេ​ក្នុង​ PL នៅ​រដូវ​កាល​នេះ

Smalling បកស្រាយ​ពី​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​ Messi បែក​ឈាម​ខ្ទង់​ច្រមុះ

​កីឡាករ​ទាំង​ ៨​រូប​ ដែល​ធ្លាប់​លេង​ឲ្យ​ Man Utd ផង​ និង​ Barca ផង

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់