• 2019-04-17 03:10:34
  • ព័ត៌មាន

Allegri​ ប្រាប់ចំណុច​ខ្សោយ​ Juventus ចាញ់​ Ajax ធ្លាក់ពី UCL ​

  • 2019-04-17 03:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Juventus លោក​ Massimiliano Allegri សម្លឹង​ឃើញ​ចំណុច​ខ្សោយ​យ៉ាង​ច្បាស់​របស់​ក្រុម​ដែល​​ចាញ់ Ajax ​១-២​ ក្នុង​ផ្ទះ​ខ្លួន​ឯង​ធ្លាក់​ចេញ​ពី​​ UEFA Champions League ទាំង​សោក​ស្តាយ​បំផុត។

លោក​ Allegri បាន​និយាយ​ថា ក្រុម​របស់​លោក​ពឹង​ផ្អែក​លើ​ Cristiano Ronaldo ច្រើន​ពេក​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​​ចំណុច​ខ្វះ​ខាត​បែប​នេះ។ លោក​ថា ៖« Ronaldo ជួយ​យើង​ច្រើន​ណាស់​ក្នុង​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ យើង​ត្រូវ​ការ​កីឡាករ​ម្នាក់​ៗ​ដែល​មាន​គុណភាព»។

«យើង​តែង​តែ​និយាយ​ថា ដើម្បី​ឈ្នះ Champions League យើង​ត្រូវ​មាន​គុណភាព​លេង​ល្អ​ ហើយ​មាន​កម្រិត​កីឡាករ​ល្អ​គ្រប់​គ្នា។ យប់​មិញ​នេះ​យើង​កំពុង​បាត់បង់​កីឡាករ​៤​ទៅ​៥​នាក់​​ដូច​ជា​ Daniele Rugani និង​ Leonardo Bonucci លេង​បាន​ល្អ​តែ​៥​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​យើង​បាន​បាត់​បង់​ការ​សាមគ្គី ខណៈ Ajax មាន​ប្រៀប»។​​

Juventus ​ធ្លាក់​ចេញ​ពី​ UCL នៅ​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​យប់​មិញ​នេះ​មាន​ន័យ​ថា ជា​លើក​ទី​១​សម្រាប់​ Ronaldo ដែល​ធ្លាក់​ចេញ​​ត្រឹម​វគ្គ​នេះ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពី​ជួយ​ Real Madrid ឈ្នះ​ពាន​រង្វាន់​នេះ​៣​ឆ្នាំ​ជាប់​គ្នា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់