- 2019-04-16 07:23:50
- បាល់ទាត់
Roma ហាមកីឡាករទាំងអស់ មិនឱ្យថតរូបជាមួយ Drake ខ្លាចនាំស៊យ
- 2019-04-16 07:23:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Roma ហាមកីឡាករទាំងអស់ មិនឱ្យថតរូបជាមួយ Drake ខ្លាចនាំស៊យ
ចន្លោះមិនឃើញ
ក្រុម Roma បានហាមកីឡាករទាំងអស់ថតរូបជាមួយតារាចម្រៀងរ៉េប Drake រហូតដាច់រដូវកាលនេះ ក្រោយពីមានរឿងហេតុមិនគួរឱ្យជឿមួយកើតឡើង។
គេកត់សម្គាល់ឃើញថាមួយរយៈនេះ ឱ្យតែកីឡាករណាម្នាក់ថតរូបបង្ហោះជាមួយ Drake គឺតែងតែចាញ់ការប្រកួតទាំងអស់ មិនថាក្រុមរបស់កីឡាករនោះជួបជាមួយក្រុមខ្សោយយ៉ាងណានោះទេ។ តួយ៉ាងដូចជា Kurzawa របស់ PSG កីឡាករ Pogba របស់ Man Utd និងខ្សែប្រយុទ្ធ Aubameyang របស់ Arsenal ជាដើមនោះ គ្រាន់តែបង្ហោះរូបភ្លាមជាមួយតារាចម្រៀងរូបនេះ ពួកគេលេងប្រកួតចាញ់តែម្ដង។
កត្ដានេះហើយ បានជាក្លឹប Roma បានហាមកីឡាកររបស់ខ្លួនទាំងអស់មិនឱ្យថត និងបង្ហោះរូបជាមួយតារាចម្រៀង Drake នេះជាដាច់ខាត ខ្លាចក្រែងវាសនាដូចកីឡាកររបស់ក្រុមដទៃទៀតដែលបរាជ័យជាប់រហូត៕