• 2019-04-14 04:21:08
  • បាល់ទាត់

Klopp ៖ អ្នក​គាំទ្រ Chelsea ​ដែល​រើស​អើង Sala ​គួរ​តែ​ពិន័យ​កុំ​ឱ្យ​មើល​បាល់​១​ជីវិត​

  • 2019-04-14 04:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ​បាន​ហៅ​អ្នក​គាំទ្រ Chelsea ​ដែល​រើសអើង Salah ​ថា​ជា​មនុស្ស​មិន​ល្អ ​និង​មិន​គួរ​ឱ្យ​ចូល​មើល​បាល់ទាត់​ឡើយ ​គួរ​តែ​ពិន័យ​ពួកគេ​១​ជីវិត​តែ​ម្ដង​។

Liverpool ​និង Chelsea ​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រក​អ្នក​ធ្វើ​វីដេអូ​មួយ​បង្ហោះ ​ដែល​បង្ហាញ​ពី​ភាព​មើល​ងាយ​និង​រើសអើង​ដល់​កីឡាករ Mohamed Salah ​។ វីដេអូ​មួយ​នោះ​បាន​បង្ហាញ​មនុស្ស​៦​នាក់ ​ច្រៀង​ចម្រៀង​ទាក់ទង​នឹង​សាសនា​ម៉ូស្លីម។ កត្ដា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ក្រុម Chelsea ​ផ្ទាល់ ខឹង​សម្បារ​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​នោះ​ជា​ខ្លាំង ​ហើយ​ក៏​កំពុង​ស្វែង​រក​មុខ​ផង​ដែរ។

មុន​ការ​ប្រកួត​ទល់​ក្រុម Chelsea ​នៅ​ម៉ោង​១០:៣០​នាទី​យប់​នេះ ​លោក Klopp ​បាន​និយាយ​ថា​ក្រុម​អ្នក​គាំទ្រ​ទាំង​អស់​នោះ មិន​សម​បាន​មើល​ការ​ប្រកួត​បាល់ទាត់​ទេ។ ពួកគេ​គួរ​តែ​ត្រូវ​ដាក់​ពិន័យ​មិន​ឱ្យ​មើល​បាល់ទាត់​១​ជីវិត។ ក្នុង​វិស័យ​បាល់ទាត់​គ្មាន​ទេ ​ការ​រើសអើង ​ការ​មើ​ងាយ​គ្នា។ បាល់ទាត់​មាន​តែ​ការ​សាមគ្គី ​និង​ស្រលាញ់​រាប់​អាន​គ្នា​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់