• 2019-04-14 03:49:52
  • បាល់ទាត់

Barcelona ​ទុក​ជើង​កីឡាករ​ទាំង​អស់​យប់មិញ ចាំ​ទទួល Man Utd ​

  • 2019-04-14 03:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត La Liga ទល់ Huesca ​ក្រុម FC Barcelona ​ទុក​ជើង​កីឡាករ​សំខាន់​ទាំង​អស់ ​ទើប​បាន​ជា​លទ្ធផល​បញ្ចប់​ទៅ​ត្រឹម​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។

លោក Ernesto Valverde ​មិន​បារម្ភ​ចំពោះ​ក្របខណ្ឌ La Liga ​ឡើយ ​ព្រោះ​ពួកគេ​បាន​ដាច់​ពិន្ទុ​ច្រើន​ពី​ក្រុម​លេខ​២ Atletico Madrid ​ទៅ​ហើយ។ ដោយ​សប្ដាហ៍​ទី​៣២​នេះ ​ពួកគេ​ដាច់​ពិន្ទុ​ដល់​ទៅ​៩​ពិន្ទុ​ឯ​ណោះ។ ដូច្នេះ​ហើយ​ការ​ប្រកួត​ទល់​ក្រុម Man Utd ​ជើង​ទី​២ ​នៅ​ក្របខណ្ឌ UEFA Champions League ​ទើប​ជា​រឿង​សំខាន់​បំផុត។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ក្រុម​អ្នក​មាន​បុណ្យ​បាន​ទុក​ជើង​កីឡាករ​សំខាន់​ទាំង​អស់ ​ដោយ​ពួកគេ​នឹង​ផ្តោត​ខ្លាំង​ទល់​ក្រុម​បិសាច​ក្រហម។ ប្រធាន​ក្រុម Lionel Messi ​ក៏​តម្រូវ​ឱ្យ​សម្រាក​ដែរ ត្បិត​អី​រូបគេ​បាន​រង​របួស​ស្រាប់​កាល​ពី​ជើង​ទី​១ ​ដោយ​ត្រូវ​១​កែង​របស់ Smalling ​។ យ៉ាងណាមិញ​នៅ​ជើង​ទី​២​នេះ ​អាច​បាន​លេង​១០០​% ព្រោះ​របួស​នោះ​មិន​ជា​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់