• 2019-04-14 03:22:00
  • បាល់ទាត់

Pogba ​ប៉េណាល់​ទី​២​គ្រាប់ ជួយ​បិសាច​ក្រហម ​ប្រដេញ Top4 ​

  • 2019-04-14 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Pogba ​បាន​បាល់​ប៉េណាល់ទី​២​គ្រាប់ ​ជួយ​ក្រុម​បិសាច​ក្រហម​ឈ្នះ​ក្រុម West Ham ​២-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

២​គ្រាប់​របស់ Pogba ​នេះ ​គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម Man Utd ​ព្រោះ​ពួកគេ​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់ ដើម្បី​ប្រជែង​យក​តំណែង​ក្នុង​តំបន់ Top4 ​ឱ្យ​បាន។ ជាក់​ស្ដែង​២​ពិន្ទុ​យប់មិញ ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ចាញ់​ក្រុម​លេខ​៤ Chelsea ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ ស្រប​ពេល​ការ​ប្រកួត​លីគ​អង់គ្លេស​នេះ ​នៅ​សល់​តែ​៥​ប្រកួត​ទៀត គឺ​បញ្ចប់​រដូវ​កាល​នេះ​ហើយ​។

លោក Solskjaer ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន នឹង​មាន​ឱកាស​ចូល Top4 បាន ​ហើយ​ការ​ប្រកួត​នៅ​សល់​នេះ ​លោក​ព្យាករណ៍​ថា​អាច​នឹង​របូត​ពិន្ទុ​តែ​១​ប្រកួត​អី​ទៀត​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម