• 2019-04-13 08:46:06
  • បាល់ទាត់

Peter Crouch ​ថា Chelsea ​គ្មាន​សល់​អី​ទៀត​ទេ ​បើ​លក់ Hazard ​ចេញ​នោះ​

  • 2019-04-13 08:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Peter Crouch ​ថា Chelsea ​ត្រូវ​ធ្វើ​យ៉ាង​ណា ទុក​កីឡាករ Eden Hazard ​ឱ្យ​បាន ​ប្រសិន​ណា​បើ​ពួកគេ​ពិតជា​មាន​ចេតនា​ចង់​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ដទៃ​ទៀត​មែន​។

ក្លឹប Real Madrid ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​នាំ​យក​កីឡាករ Hazard ​ពី​ក្រុម Chelsea ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​១០០​លាន​ផោន​។ ​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​ចង់​ទៅ​លេង​នៅ Real Madrid ​ណាស់ ព្រោះ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ រូបគេ​តែង​បង្ហើប​ពី​គោល​បំណង​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​អេស្ប៉ាញ​រហូត។ ខណៈ​ដែល​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ប្រហែល​ជា​ក្ដី​ស្រមៃ​របស់​គេ បាន​សម្រេច​ហើយ ព្រោះ​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ការ​ផ្ទេរ​នឹង​កើត​មាន​ឡើង​ឆាប់​ៗ​នេះ។

ចំពោះ​ដំណឹង​ខាង​លើ​នេះ​ដែរ Peter Crouch ​បញ្ចេញ​ចំណាប់​អារម្មណ៍​ដែរ​ថា ​ប្រសិន​បើ Chelsea ​លក់ Hazard ​មែន ​នោះ​តោ​ខៀវ​នឹង​ខាត​បង់​ធំ​មិន​ខាន ​បើ​ទោះ​ជា​លក់​បាន​តម្លៃ​ប៉ុន្មាន​ក៏​ដោយ។ ពួកគេ​នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​ផ្សេង​ទៀត​​នៅ​លីគ​កំពូល​អង់គ្លេស ព្រោះ​ថា​បច្ចុប្បន្ន​នេះ ​អតីត​កីឡាករ Lille ​ខាង​លើ​លេង​ល្អ​ដូច​ទៅ​នឹង Messi ​និង Ronaldo ​ទៅ​ហើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់