• 2019-04-12 11:31:05
  • បាល់ទាត់

Hazard សារភាព​ថា​ ខ្លួន​ជា​អ្នក​គាំទ្រ​ Zidane

  • 2019-04-12 11:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បាល់ទាត់​ក្លឹប​ Chelsea កីឡាករ​ Eden Hazard បាន​ប្រាប់​សារព័ត៌មាន​ RMC Sport ថា​ ខ្លួន​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​គ្រូ​បង្វឹក​ក្លឹប​ Real Madrid លោក Zinedine Zidane ប៉ុន្តែ​ខ្លួន​បដិសេធ​មិន​និយាយ​ពី​រឿង​អនាគត​របស់​ខ្លួន​ឡើយ។

ខ្សែ​ស្លាប​បែលហ្សិក​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​មិនមែន​ជា​កីឡាករ​របស់​ Real Madrid ទេ​ តែ​ខ្ញុំ​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​ Zidane។​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ដែល​ឃើញ​គាត់​ត្រលប់​មក​វិញ (ត្រលប់​មក​ដឹកនាំ​ក្លឹប​ Real Madrid) ដោយសារ​តែ​បាល់ទាត់​ត្រូវ​ការ​មនុស្ស​ដូច​រូប​គាត់​ " ។

Hazard បាន​បន្ត​ថា​៖ " សម្រាប់​ Real និង​អ្នក​គាំទ្រ​ Real វា​ជា​រឿង​ល្អ​មួយ​ តែ​សម្រាប់​ក្រុម​ផ្សេង​វិញ​ដូច​ជា​មិនមែន​ជា​ដំណឹង​ល្អ​ប៉ុន្មាន​ទេ​ ព្រោះ​អី​ Real Madrid ក្រោម​ការ​ដឹកនាំ​របស់​ Zinedine Zidane ច្រើន​តែ​ឈ្នះ​ ដូច្នេះ​ហើយ​វា​អាច​នឹង​ពិបាក​សម្រាប់​ក្រុម​ដទៃ​ទៀត​ " ។

ចំពោះ​រឿង​អនាគត​របស់​ខ្លួន កីឡាករ​រូប​នេះ​បដិសេធ​ក្នុង​ការ​និយាយ​ ហើយ​ប្រាប់​ថា​រូប​គេ​ចង់​ប្រើប្រាស់​រយៈពេល​ ១​ខែ​ចុង​ក្រោយ​នេះ ដើម្បី​ជួយ​ Chelsea ឈ្នះ​ពាន​ Europa League ហើយ​មាន​កៅអី​ទៅ​លេង​ក្នុង​ Champions League។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ​ដែរ​ Hazard បាន​រក​គ្រាប់​បាល់​ឲ្យ​ Chelsea ១៩​គ្រាប់​ Assist ១២​ដង ក្នុង​ការ​បង្ហាញ​ខ្លួន ៤៣​លើក​ គ្រប់​កម្មវិធី​របស់​ក្លឹប​៕

អាន​បន្ត៖

Zidane ប្រាប់​ពី​បញ្ហា​ដែល​ Real កំពុង​ជួប​ប្រទះ​

Hazard បាញ់​ Spurs ម៉ា​ឆ្ងាញ់​ថា​ ក្លឹប​មួយ​នេះ​មាន​ស្តាត​ថ្មី តែ​មិន​ទាន់​ឈ្នះ​ពាន​អី​ធំដុំ​ទេ

Zidane ឆ្លើយតប​ការ​រិះគន់​រឿង​ដាក់​កូន​ខ្លួន​ចូល​លេង

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់