• 2019-04-18 08:32:00
  • ប្រដាល់

លេច​មុខ ឡៅ ចន្ទ្រា ក្នុង​វីដេអូ​ប្រដាល់​គុន​ខ្មែរ​បុរាណ “​ម្ចាស់​កេរ​”​ របស់​គ្រូ​តា​ម្ចាស់​សាលា​គុន​​​តា​ឡី​មាន​រិទ្ធិ​​

  • 2019-04-18 08:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​កេរ្តិ៍ ជា​វីដេអូ​ចងក្រង​របស់​គ្រូ​ព្រឹទ្ធាចារ្យ និង​ជា​ម្ចាស់​សាលា​ប្រដាល់​គុន​ខ្មែរ​បុរាណ​ឈ្មោះ តា​ឡី​ដំរី​មាន​រិ​ទ្ធិ​។ វីដេអូ​នេះ​ធ្វើ​ឡើងដើម្បី​ជា​ឯកសា​រល​ម្អិ​ត​អំ​ពី​ប្រដាល់​គុន​ខ្មែរ​បុរាណ​​ ដែល​ឈ​រលើ​ចំណុចគោល ៣ ដូចជា ប្រវត្តិ​ប្រដាល់​គុន​ខ្មែរ​បុរាណ ឆន្ទៈ និង​និរន្តរភាព​ឈ្មោះ​ជា​ម្ចាស់​កេរ្តិ៍​។​

គ្រូ​ព្រឹទ្ធាចារ្យ តា​ឡី​ដំរី​

ប្រជា​ពល​រដ្ឋ​​​មួយ​​​ចំនួន​​​បាន​​​ស្គាល់​​​ពី​​​ទម្រ​ង់​​​នៃ​​​ក្បាច់គុន​​​បុរាណ​ខ្មែរ តែ​​​មិន​​​ប្រាកដ​​​ថា​​​ពួក​​​គាត់​​ បានដឹង​​​ប្រវត្តិ​​​ក្បាច់​​​គុន​​​ដ៏​​​ចំណាស់​​​នេះ​​​ទេ​​​។ ជាក់ស្តែង ក្បាច់​​​គុន​​​បុរាណ​​​​ខ្មែរ​​​កើត​​​ឡើង​​​នៅ​​​ច​ន្លោះ​​​ឆ្នាំ​​១១៧៧​ និង​​១១៨១ ដែល​​​ក្បាច់គុន​​​​នេះ​​​មាន​​​ឈ្មោះ​​​ថា ​​អាត្មា​​​​យុទ្ធ គឺ​​​មាន​​​ន័យ​​​ថា ជា​​​ក្បាច់​​​គុន​​​ប្រ​​​យុទ្ធ​​​​ត​​​ទល់​​​​​ម្នាក់​​​​ទល់​​​នឹង​​​ម្នាក់​​​ ហើយ​​​​ក្បាច់​​​គុន​​​នេះ​​​បង្កើត​​​ឡើង​​​ដោយ​​​ព្រះ​​​បាទ​​​ជ័យ​​​វ​​​​​រ្ម័​ន​​​​ទី​​៧​​​ ដែល​មាន​ភស្តុតាង​ជាក់ស្តែង​តាម​រយៈ​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​អង្គ​រ​វត្ត ។​

ដោយឡែក​ខ្លឹមសារ​ក្នុង​វីដេអូ “​ម្ចាស់​កេរ្តិ៍​​​ដំណែល​” ចងក្រង​ឡើង​ក្នុង​គោល​បំណង​ចង់បង្ហាញ​ដល់​ជំ​នា​ន់​ក្រោយ​ឲ្យ​ស្គាល់​ច្បាស់​អំ​ពី ភាព​អស្ចារ្យ​នៃ​ក្បាច់​ប្រដាល់​គុន​ខ្មែរ​ដែល​ពិសេស​ជាង​ក្បាច់គុន​ដទៃ​​ ដោយ​សំណុំ​បែបបទ​សិល្បៈ​ក្បាច់គុន​នេះ​ប្រែ​គ្រប់​ផ្នែក​ទាំង​អស់នៃ​រាងកាយ​ឲ្យ​ក្លាយ​អាវុធ​​ ​ និង​អាច​យក​ជីវិត​គូស​ត្រូវត្រឹម ២-៣​ក្បាច់​។

នៅពេល​ជាតិ​សាសន៍​ដទៃ​ស្ងើចសរសើរ​ពី​អ្វី​ដែល​អ្នកមាន នោះ​ហើយ​ជាមោ​ទន​ភាព​របស់​ប្រទេស និង​ប្រជា​ជន​ខ្មែរ​គ្រប់​រូប​ក្នុងនាម​ជា​ម្ចាស់​​​។ មោទនភាព​ជារឿង​មួយ តែ​អ្វីដែល​យើង​ត្រូវ​ប្រកាន់ខ្ជាប់​នោះគឺ ឆន្ទៈ​ក្នុងនាម​ជា​ម្ចាស់​កេរ្តិ៍​ដំណែ​ល ដែល​យើង​មាន​តួនាទី​ក្នុង​ការ​បង្ហាញ​​​តាម​ក្បួន​ក្រិត​ក្រម​ជាក់លាក់ ហើយ​អ្វីដែល​ចាំបាច់​នោះគឺ​​​ត្រូវ​រក្សា​ឲ្យ​បាន​គង់វ​ង្ស​ទៅ​ជំ​នា​ន់​បន្ត​។​​​

សូម​រីករាយ​ទស្សនា​សេចក្តី​ល​ម្អិ​ត​តាមរយៈ​វីដេអូ​ខាងក្រោម​៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់