• 2019-04-12 07:36:35
  • ព័ត៌មាន

ច្បាស់​មែនទែន! Kane ត្រូវ​សម្រាក​ដល់​ចប់​រដូវ​កាល ឯ Alli បាក់​ប្រអប់​ដៃ

  • 2019-04-12 07:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ប្រយុទ្ធ Harry Kane ត្រូវ​អវត្តមាន​មិន​បាន​ប្រកួត​រហូត​ចប់​រដូវ​កាល​នេះ​​ដោយ​សារ​របួស​ខូច​សរសៃពួរ​កជើង ហើយ Spurs ក៏​បាន​ប្រកាស​ទៀត​ថា Dele Alli ក៏​មាន​របួស​បាក់​ប្រអប់​ដៃ​ផង​ដែរ។

ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ Kane បាន​ទទួល​រង​របួស​កជើង​ធ្ងន់ធ្ងរ​​ជា​លើក​ទី​៣​​ក្នុង​អាជីព អំឡុង​ពេល Spurs យក​ឈ្នះ Manchester City ១-០ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទី​មួយ។ Kane របួស​ដោយ​សារ​តែ​ប្រឹង​ប្រជែង​យក​បាល់​ជាមួយ​កីឡាករ Fabian Delph របស់ Man City និង​ត្រូវ​បាន​ប្ដូរ​ចេញ​ភ្លាម​ៗ។

ថ្មី​ៗ​នេះ Spurs ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ថា កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​បញ្ហា​សរសៃពួរ​កជើង​ធ្ងន់ និង​ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល​២០១៨-១៩។ ទន្ទឹម​ជាមួយ​គ្នា​នេះ​ក្លឹប​មាន់​ខ្នាយ​មាស​ក៏​បញ្ជាក់​ទៀត​ថា Dele Alli ក៏​មាន​របួស​បាក់​ប្រអប់​ដៃ កាល​ពី​ប្រកួត​ជាមួយ Man City ផង​ដែរ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់