• 2019-04-12 04:21:47
  • ព័ត៌មាន

ក្រុម​ល្អ​ប្រចាំ​សប្ដាហ៍​មាន​ Ronaldo អត់​ Messi ហើយ​៤​នាក់​មក​ពី​ Liverpool

  • 2019-04-12 04:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Champions League បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​កាល​ពី​ម្សិល​មិញ​ ខណៈ​ជើង​ទី​ពីរ​នឹង ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ។​

លទ្ធផល​ជើង​ទី​មួយ​ Tottenham Hotspur បាន​យក​ឈ្នះ​ Manchester City ១-០, Liverpool ឈ្នះ​ Porto ២-០, Man Utd ចាញ់​ Barcelona ០-១ ហើយ​ Ajax ស្មើ​គ្នា​ ១-១ ជាមួយ​ Juventus។ ក្រោយ​ប្រកួត​ចប់​កីឡាករ​១១​នាក់​បាន​ចាប់​ក្នុង​ក្រុម​ល្អ​បំផុត​ប្រចាំ​សប្ដាហ៍​សម្រាប់​វគ្គ​៨​ក្រុម​ជើង​ទី​មួយ។​

អ្នក​ចាំ​ទី​ល្អ​​បាន​ទៅ​លើ​ Lloris របស់​ Tottenham, ខ្សែ​ការពារ​ល្អ​៥​រូប​មាន​ Vertonghen របស់​ Tottenham, Van Dijk និង​ Arnold របស់​ Liverpool,​ Pique និង​ Alba របស់​ Barcelona។​ ខ្សែ​បម្រើ​ល្អ​បាន​ទៅ​លើ​ Son និង​ Keita ដែល​រក​បាន​ម្នាក់​១​គ្រាប់​ឲ្យ​ Tottenham និង​​ Liverpool។

ខ្សែ​ប្រយុទ្ធ​ល្អ​គ្មាន​ Lionel Messi នោះ​ទេ​តែ​មាន​ Ronaldo របស់​ Juventus, Frimino របស់​ Liverpool និង​ Neres របស់​ Ajax៕

ប្រភព៖ UEFA ប្រែសម្រួល៖ រ័ត្ន

មតិយោបល់