• 2019-04-12 03:22:47
  • កីឡា​ផ្សេង​ៗ

អេ​ យ៉ានុត​ សែន​ រ៉ាឌី​ សែន​ រ៉ាឌេត​ ទទួល​ប្រាក់​រង្វាន់​មុន​ចូល​ឆ្នាំ​ថ្មី​ពី​ក្រសួង​

  • 2019-04-12 03:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​៣រូប​ អេ​ យ៉ានុត​ សែន​ រ៉ាឌី​ និង​កីឡាករ​ សែន​ រ៉ាឌេត​ ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បន្ទាប់​ពី​ពួកគេ​ប្រកួត​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​វ៉ូវីណាម​ ក្នុង​ព្រឹត្តិការណ៍​កីឡា​សកល​វិទ្យាល័យ​ និង​ជើងឯក​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​ នា​ពេល​កន្លង​ទៅ។​

ឯកឧត្ដម​ ស សុខា

ឯកឧត្ដម​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​រីករាយ​ សាទរ​ជា​ខ្លាំង​ទៅ​និង​ការ​ជោគជ័យ​​ដែល​ពួកគេ​បាន​ឈ្នះ​មេដាយ​ទាំង​នេះ​ បើ​ទោះ​ជា​មេដាយ​ខ្លះ​បាន​មក​ពី​ការ​ប្រកួត​សកល​វិទ្យាល័យ​មែន​ ប៉ុន្តែ​អត្ថន័យ​របស់​វា​ក៏​តំណាង​ឲ្យ​ប្រទេស​ជាតិ​ផង​ដែរ។​ យ៉ាង​ណា​មិញ​ រដ្ឋលេខាធិការ​ ខាង​លើ​នេះ​ លើក​ទឹកចិត្ត​ឲ្យ​កីឡាករ​ កីឡា​ការិនី​ម្ចាស់​មេដាយ​ទាំង​អស់ ​បន្ត​ការ​ខំប្រឹង​ប្រែង​ថែម​ទៀត​ដើម្បី​ជា​ធនធាន​របស់​ប្រទេស​ ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ និង​ចេះ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ជៀសវាង​បណ្ដោយ​ខ្លួន​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ ឬ​បាត់បង់​សមត្ថភាព​កីឡា​។​

ទិដ្ឋភាពម្សិលមិញនេះ

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​៤ប្រភេទ​កីឡា​ រួម​មាន​ ប៉េតង់​ ការ៉ាតេ​ វាយកូនឃ្លី​លើ​តុ​ និង​កីឡា​វ៉ូវីណាម​ នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ថ្មី​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ។​ យ៉ានុត​ ទទួល​បាន​ ២៣​លាន​រៀល​ រ៉ាឌេត​ ៣៣លាល​រៀល​ និង​ រ៉ាឌី​ ១៧​លាន​រៀល៕​

អតីតអ្នកប្រដាល់ទាំង៣នាក់ទទួលប្រាក់លើកទឹកចិត្ត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម