• 2019-04-11 12:23:25
  • ព័ត៌មាន

Sarri ថា​ Hazard អាច​នឹង​សម្រាក​ក្នុង​ប្រកួត​ Europa League យប់​នេះ

  • 2019-04-11 12:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri បាន​លើកឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ​ Eden Hazard អាច​នឹង​សម្រាក​ក្នុង​ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ​នៃ​ UEFA Europa League ប៉ះ​នឹង​ក្លឹប​សាធារណរដ្ឋ​ឆេក Slavia Prague។

Sarri បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​ដឹង​ថា​ Hazard អាច​នឹង​ចូល​លេង​ជម្រើស​ ១១​នាក់​ដំបូង​ទេ​។ កាល​ពី​ថ្ងៃ​អង្គារ​ ខ្ញុំ​បាន​ឃើញ​គេ​ហាត់​ក្នុង​ Gym ហើយ​ថ្ងៃ​ពុធ​ ខ្ញុំ​មិន​បាន​ឃើញ​គេ​ចូល​ហាត់​ទេ​។ Hazard មើល​ទៅ​ដូច​ហត់​ណាស់ ដោយសារ​តែ​គេ​លេង​ពេញ​ ៩០​នាទី​ កាល​ពី​ប៉ះ West Ham នៅ​ថ្ងៃ​ច័ន្ទ " ។

បុរស​អ៊ីតាលី​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​នឹង​គិតគូរ​បន្ត​ទៀត​ ប៉ុន្តែ​យើង​នឹង​ត្រូវ​ប៉ះ​នឹង​ក្លឹប​ Liverpool នៅ​ថ្ងៃ​អាទិត្យ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ប៉ះ West Ham ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ​ Eden Hazard បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ ដោយ​ស៊ុត​ចូល ២​គ្រាប់ ដែល​ជួយ​ឲ្យ​ក្លឹប​ Chelsea ឡើង​មក​លេខ​ ៣​ ក្នុង​តារាង​ Premier League៕

អាន​បន្ត​៖

Hazard បាញ់​ Spurs ម៉ា​ឆ្ងាញ់​ថា​ ក្លឹប​មួយ​នេះ​មាន​ស្តាត​ថ្មី តែ​មិន​ទាន់​ឈ្នះ​ពាន​អី​ធំដុំ​ទេ

មាន​តែ​ ៦​ក្លឹប​ទេ​ ដែល​មិន​ធ្លាប់​កាត់​ចេញ​ពី​លីគ​កំពូល​តាំង​ពី​បង្កើត​ PL មក

មក​ស្គាល់​ក្លឹប​អង់គ្លេស​ទាំង​អស់​ដែល​ធ្លាប់​ឈ្នះ​ពាន Europa League

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់