• 2019-04-11 07:40:13
  • ព័ត៌មាន

Pogba ថា​បិសាច​ក្រហម​ដឹង​ពី​ចំណុច​ដែល​អាច​សម្លាប់​ Barca នៅ Nou Camp

  • 2019-04-11 07:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 195

ចន្លោះមិនឃើញ

Paul Pogba បាន​និយាយ​ថា​ Manchester United ដឹង​ពី​របៀប​ដែល​អាច​យក​ឈ្នះ​ Barcelona បាន​នៅ​ Camp Nou បើ​ទោះ​ជា​ពួកគេ​បាន​ចាញ់​ ១-០​ នៅ​ទឹកដី​ខ្លួន​ឯង​ក៏​ដោយ។

Pogba

ក្រុម​បិសាច​ក្រហម​បាន​វាយ​បក​យក​ឈ្នះ​ Paris Saint Germain ពី​ចាញ់​ជើង​ទី​មួយ​ ០-២ មក​ឈ្នះ​ ៣-១​វិញ​នៅ​ទឹកដី​បារាំង​កាល​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​ពេល​នេះ​ពួកគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​វាយ​បក​ Barcelona មួយ​ទៀត​ដើម្បី​ឡើង​ទី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League។

លទ្ធផល​ឈ្នះ​ ២-០ ឬ​យក​ឈ្នះ​​ចាប់​ពី​ ២​គ្រាប់​ឡើង​ទៅ​នៅ​ទឹកដី​អេស្ប៉ាញ​ទើប​អាច​ឲ្យ​ United ឆ្ពោះ​ទៅ​វគ្គ​បន្ត​បាន​ ហើយ​សិន​ ១-០ ការ​ប្រកួត​នឹង​បន្ត​ទៅ​វគ្គ​ថែម​ម៉ោង និង​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។​ យ៉ាង​ណា​ Pogba នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​ក្រុម​របស់​ខ្លួន​នៅ​តែ​មាន​សង្ឃឹម​​ឈ្នះ។​ ​

"ពួក​យើង​បាន​បង្កើត​កំហុស​​ តែ​ Barcelona ក៏​មាន​បញ្ហា​ដូចគ្នា។​ យើង​ដឹង​ពី​ចំណុច​ដែល​អាច​យក​ឈ្នះ​ពួកគេ​បាន។ ពេល​នេះ​ជើង​ទី​មួយ​ចប់​ហើយ​ នៅ​សល់​មួយ​ជើង​ទៀត​ ដែល​កីឡាករ​ United នឹង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​ឲ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត។​ ពួក​យើង​សុទ្ធ​តែ​ជឿជាក់"។ Pogba និយាយ​ដូច្នេះ៕

ប្រភព៖ Sports Keeda ប្រែសម្រួល៖ រ័ត្ន

មតិយោបល់