• 2019-04-10 22:39:35
  • បាល់ទាត់

Smalling ​បិទ Messi ​ជាប់​មែន ​១​កែង បែក​ច្រមុះ ​ឈាម​ហូរ​ច្រូច

  • 2019-04-10 22:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester United ​ក្នុង​លទ្ធផល ១-០ ​ដែល​១​គ្រាប់​នេះ​កើត​ឡើង​ដោយ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​ Luke Shaw ។

មុន​ការ​ប្រកួត​ជើង​ទី​១​នេះ​ចាប់​ផ្ដើម ​ក្រុម​កីឡាករ​បិសាច​ក្រហម​បាន​បញ្ជាក់​ថា​ខ្លួន​ពេញ​ចិត្ត​ក្នុង​ការ​បាន​លេង​ទល់​ក្រុម​ខ្លាំង​ដូចជា FC Barcelona ។ ​ដោយ​ឡែក​ក្នុង​ដែរ Smalling ​ខ្សែ​ការពារ​ម្នាក់​ក៏​និយាយ​ទៀត​ថា​រូបគេ​សំណាង​ណាស់​នា​រដូវ​កាល​នេះ ដែល​បាន​បិទ​កីឡាករ​កំពូល​ៗ​ជា​ច្រើន ​ហើយ​រាត្រី​នេះ​រូបគេ​នឹង​ត្រូវ​បិទ Messi ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ល្បី​ខាង​ញាក់​ដាច់​ផឹង​ៗ​នោះ​ទៀត។

ជាក់​ស្ដែង ​ក្នុង​ការ​ប្រកួត​ចូល​មក​ដល់​នៅ​យប់​មិញ​នេះ Smalling ​ពិត​ជា​អាច​បិទ​បាន​មែន ​មិន​ឱ្យ Messi ​បន្ដ​រក​គ្រាប់​បាល់​បាន​នោះ​ទេ។ ​ហើយ​ការ​បិទ​របស់​កីឡាករ​អង់គ្លេស​រូប​នេះ​ក៏​កាន់​តែ​សាហាវ​ថែម​ទៀត ​ដោយ​ធ្វើ​ឱ្យ Messi ​ស្រក់​ឈាម​នៅ​ទឹក​ដី Old Trafford ​បាន​។ កីឡាករ​អាហ្សង់ទីន បែក​ច្រមុះ ​ក្រោយ​ពី​ត្រូវ Smalling ​ហក់​ដណ្ដើម​បាល់ ​ហើយ​អម​ជាមួយ​កែង​មក​ទៀត​នោះ។

យ៉ាងណាមិញ​នេះ ​លទ្ធផល​ឈ្នះ ១-០ ​នេះ គឺ​ត្រូវ​បាន​អ្វី​ដែល​ក្រុម​អ្នក​មាន​បុណ្យ​គ្រោង​ទុក​ហើយ ព្រោះ​មុន​ប្រកួត​ពួកគេ​បញ្ជាក់​ថា​នឹង​ស្វែង​រក​លទ្ធផល​មាន​គ្រាប់​ក្រៅ​ដី​ឱ្យ​បាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់