• 2019-04-10 13:12:59
  • បាល់ទាត់

Mbappe ប្រាប់​ពី​ឈ្មោះ Idol ទី​២​របស់​ខ្លួន​បន្ទាប់​ពី Pele

  • 2019-04-10 13:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain កីឡាករ​ Kylian Mbappe បាន​លើកឡើង​ប្រាប់​ទស្សនាវដ្ដី​បាល់ទាត់​បារាំង​ France Football ថា​ អ្នក​ចាត់ការ​ក្លឹប​ Real Madrid លោក Zinedine Zidane ជា​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ បន្ទាប់​ពី​វីរបុរស​បាល់ទាត់​ប្រេស៊ីល​លោក Pele។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​បាន​និយាយ​ថា​៖ " បុរស​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​ Pele នោះ​គឺ Zidane '' ។

កាល​ពី​នៅ​ប្រកប​អាជីព​ជា​កីឡាករ​ Zidane ធ្លាប់​លេង​ឲ្យ​ក្លឹប​ Bordeux នៃ​ប្រទេស​បារាំង​. ក្លឹប​អ៊ីតាលី Juventus និង​ក្លឹប​អេស្ប៉ាញ​ Real Madrid។ អ្នក​ចាត់ការ​ក្លឹប​ Real Madrid រូប​នេះ ក៏​ធ្លាប់​ជួយ​បារាំង​ឲ្យ​លើក​ពាន FIFA World Cup បាន​ម្ដង​ និង​ UEFA Euro បាន​ម្ដង​ផង​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​បារាំង​ Kylian Mbappe បាន​រក​គ្រាប់​បាល់​បាន ៣៣​គ្រាប់ ក្នុង​៣៨​ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប​ PSG ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ៕

អាន​បន្ត​៖

Zidane ប្រាប់​ពី​បញ្ហា​ដែល​ Real កំពុង​ជួប​ប្រទះ​

PSG ជា​ក្លឹប​​ដែល​លើក​ពាន​លីគ​កំពូល​លឿន​ជាង​គេ​ក្នុង​សតវត្ស​ទី​២១​

Zidane ឆ្លើយតប​ការ​រិះគន់​រឿង​ដាក់​កូន​ខ្លួន​ចូល​លេង

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់