• 2019-04-10 03:32:59
  • ប្រដាល់

ខេម​ ចាន់​ បេក្ខភាព​លេចធ្លោ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ទម្ងន់​៥៤​នៅ​ TV5​

  • 2019-04-10 03:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​ឆ័ត្រ​យោង​ ៩១១​ ខេម​ ចាន់​ បេក្ខភាព​លេចធ្លោ​ក្នុង​ចំណោម​កីឡាករ​ចូល​រួម​ប្រកួត​ដទៃ​ទៀត​ ព្រោះ​អ្នក​ប្រដាល់​រូប​នេះ​ធ្លាប់​ប្រកួត​បរទេស​ច្រើន​ ខណៈ​បទ​ពិសោធ​សមត្ថភាព​ក៏​ល្អ​ថែម​ទៀត​ផង។​

ខេម ចាន់ ខៀវ

សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី១​ កូន​សិស្ស​លោក​គ្រូ​ ហង់​ សឿន​ ខាង​លើ​នេះ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ បាន​ឡើង​ទៅ​ជុំ​ទី២​ស្រួល​ៗ ខណៈដែល​ជើង​ខ្លាំង​មក​ក្លឹប​ឆ័ត្រ​យោង​រូប​នេះ​នៅ​មិន​ទាន់​បញ្ចេញ​សមត្ថភាព​អស់​នៅ​ឡើយ​ផង។​

ខេម​ ចាន់​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៤​គីឡូក្រាម​នេះ​ គឺ​សង្ឃឹម​ច្រើន​ថា​នឹង​អាច​ឆ្លង​ផុត​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ទៀត​ ឬ​ដល់​វគ្គ​សំខាន់​ៗ​ ព្រោះ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ ស្រប​ពេល​ការ​ហ្វឹកហាត់​ត្រៀម​បាន​ល្អទៀត​ផង។​

ខេម ចាន់ ឈ្នះជុំទី១

រំលឹក​ដែរ​ថា​ កីឡាករ​ ខេម​ ចាន់​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​ទ័ព​ពិសេស​ឆត្រយោង​ ៩១១​ បច្ចប្បន្ន​នេះ​ជា​បេក្ខភាព​ម្នាក់​ដែល​បាន​ឡើង​ទៅ​ជុំ​ទី២​ទៀត​ហើយ​ នៃ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ទម្ងន់​៥៤​គីឡូក្រា៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់