- 2019-04-10 02:00:48
- បាល់ទាត់
Spurs ឈ្នះមែនពិត តែ Harry Kane អាចសម្រាករហូតដល់ចប់រដូវកាល
- 2019-04-10 02:00:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs ឈ្នះមែនពិត តែ Harry Kane អាចសម្រាករហូតដល់ចប់រដូវកាល
ចន្លោះមិនឃើញ
អ្នកចាត់ការលោក Mauricio Pochettino បាននិយាយថា ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Harry Kane ប្រហែលជាអាចសម្រាករហូតដល់ចប់រដូវកាលដោយសារតែរបួសកជើង។
Kane នឹងត្រូវស្កេនពិនិត្យរបួសនៅថ្ងៃពុធនេះ បន្ទាប់ពីប្ដូរចេញ ក្នុងការប្រកួត Spurs យកឈ្នះ Manchester City ១-០ ក្នុងជើងទីមួយនៃពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ។ ប្រធានក្រុមរបស់អង់គ្លេសរូបនេះ ត្រូវបានគេឃើញដើរចេញពីកីឡដ្ឋានដោយប្រើឈើច្រត់ និងរុំកជើង។
“វាជារឿងព្រួយបារម្ភសម្រាប់ពួកយើង។ ពួកយើងអាចនឹងអវត្តមានរូបគេ ប្រហែលដល់ចប់រដូវកាល។ ពួកយើងសង្ឃឹម វាមិនមានបញ្ហាធំទៅចុះ។ ប៉ុន្តែមិនមានពេលគ្រប់គ្រាន់សម្រាប់ព្យាបាលទាន់ពេលនេះឡើយ"។ សម្ដីលោក Mauricio Pochettino។ របួសរបស់ Kane កើតឡើង ពេលដែលគេព្យាយាមឈូសប្រជែងបាល់ជាមួយកីឡាករ Fabian Delph៕