• 2019-04-09 23:54:01
  • ព័ត៌មាន

១គ្រាប់របស់ Son និង បាល់ប៉េមិនចូលរបស់ Aguero ធ្វើឲ្យ Spurs ឈ្នះ Man City

  • 2019-04-09 23:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បានបន្តកំណត់ត្រាយ៉ាងល្អលើទីលានកីឡដ្ឋានថ្មីចំណុះ៦ម៉ឺននាក់របស់ខ្លួនក្រោយយកឈ្នះ Manchester City នៅ Champions League ដោយលទ្ធផល ១ទល់នឹង០។

ការប្រកួតជើងទីមួយកាលពីយប់មិញ ក្រុមភ្ញៀវ Man City សឹងតែមានឱកាសនាំមុខ១គ្រាប់មុនទៅហើយនៅនាទី ១៣ ប៉ុន្តែ Sergio Aguero បែរជាស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូល។ ជំនួបនោះ បើទោះជាម្ចាស់ផ្ទះស៊ុតចំគោលដៅបានច្រើនជាង ប៉ុន្តែ City មានភាគរយគ្រប់គ្រងបាល់ខ្ពស់រហូតដល់៥៧%។

យ៉ាងណានៅនាទី៧៨ ខ្សែប្រយុទ្ធអាស៊ី Heung-Min Son ស៊ុតបាន១គ្រាប់ និងជាគ្រាប់បាល់ជ័យជម្នះជួយ Spurs មានសង្ឃឹមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របើសិនជាទប់ City ជាប់នៅ Etihad។ ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី១៨ មេសា សប្ដាហ៍ក្រោយ៕

ប្រភព៖ UEFA ប្រែសម្រួល៖ រ័ត្ន

មតិយោបល់