• 2019-04-09 13:08:36
  • បាល់ទាត់

Ronaldo ត្រលប់​មក​ហ្វឹកហាត់​ជាមួយ​ Juventus វិញ​ហើយ

  • 2019-04-09 13:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អម្បាញ់មិញ​នេះ សារព័ត៌មាន​ Goal បាន​ចុះ​ផ្សាយ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus បាន​ត្រលប់​មក​ហាត់​ជាមួយ​ក្រុម​ទាំង​មូល​ហើយ​ក្នុង​ថ្ងៃ​អង្គារ​ សម្រាប់​ប្រកួត​ប៉ះ​នឹង​ក្លឹប​ហុល្លង់​ Ajax ក្នុង​វគ្គ ៨​ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League។

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ បាន​ចូល​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម​របស់​គេ​នៅ​ក្នុង​ទីក្រុង​ Turin ប្រទេស​អ៊ីតាលី មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Amsterdam ប្រទេស​ហុល្លង់ ខណៈ​ខ្សែ​ការពារ Giorgio Chiellini និង​អតីត​ខ្សែ​បម្រើ​ Liverpool កីឡាករ​ Emre Can អាច​នឹង​អវត្តមាន​ដោយសារ​របួស។

Ronaldo បាត់​មុខ​ជួយ​ Juventus តាំង​ពី​រូប​គេ​រក​បាន Hat-Trick ពេល​លេង​ទល់​នឹង​ក្លឹប​អេស្ប៉ាញ​ Atletico Madrid ក្នុង​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​ទៅ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ រង​របួស​សរសៃពួរ​ក្នុង​កំឡុង​ពេល​ដែល​រូប​គេ​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ពេល​ប៉ះ​នឹង​ប្រទេស​ស៊ែប ក្នុង​វគ្គ​ជម្រុះ​ UEFA Euro 2020។

កីឡាករ​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​លេង​ជម្រើស​ដំបូង​ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ Ajax នៃ​ទឹកដី​ប្រទេស​ហុល្លង់​ នៅ​យប់​ថ្ងៃ​ពុធ​ខាង​មុខ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់