• 2019-04-09 08:31:19
  • ប្រដាល់

ដល់​ពេល Manny Pacquiao ចេញ​មក​បង្ហាញ​និងផ្ទេរ​វិជ្ជា​គុន​ឲ្យ​កូន​ប្រុស​ច្បង

  • 2019-04-09 08:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​អ្នក​ប្រដាក់​សកល​អាស៊ី Manny Pacquiao បាន​បង្ហាញ​ខ្លួន​ចេញ​មក​ផ្ទេរ​ក្បាច់​គុន​ដល់​កូន​ប្រុស​ច្បង Emmanuel Pacquiao Jr ដែល​ចង់​ដើរ​តាម​គន្លង​របស់​ឪពុក។

នា​ពេល​កន្លង​ទៅ​ Pacquiao វ័យ​៤០​ឆ្នាំ​ធ្លាប់​​និយាយ​អារម្មណ៍​ចេញ​ពី​ចិត្ត​មិន​ចង់​ឲ្យ​កូន​ៗ​​ដើរ​តាម​ដាន​ជើង​របស់​ខ្លួន​ធ្វើ​ជា​អ្នក​ប្រដាល់​ឡើយ ដោយ​សារ​តែ​នេះ​ជា​កីឡាករ​ឈឺ​សាច់ ហើយ​កាលៈទេសៈ​ខុស​គ្នា​។ Pacquiao ប្រលូក​ក្នុង​វិស័យ​ប្រដាល់​​ព្រោះ​តែ​ជីវភាព​ក្រីក្រ ខុស​ពី​កូន​ៗ​​ដែល​កើត​មក​មាន​ទ្រនំ​ខ្ពង់ខ្ពស់។

យ៉ាងនេះ​ក្ដី​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​លើ​ផេក​ហ្វេសប៊ុក​របស់​អ្នក​ប្រដាល់​ហ្វីលីពីន​បាន​បង្ហោះ​វីដេអូ​មួយ​នាទី បង្ហាញ​ពី​រូប​គេ​បង្រៀន​បច្ចេកទេស​ប្រកួត​មួយ​ចំនួន​ទៅ​ហើយ Emmanuel។ ភ្ជាប់​ជាមួយ​វីដេអូ​នោះ Pacquiao បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា៖ “The Future”។ ត្បិត​តែ​នេះ​សារ​ខ្លី​បន្តិច​មែន មើល​តាម​គោល​បំណង Pacquiao គឺ​ចង់​ឲ្យ​កូន​បង​រូប​នេះ​ស្នង​តំណែង​ខ្លួន។

Manny Pacquiao បាន​រៀបការ​ជាមួយ​អ្នក​ស្រី​ Jinkee Pacquiao កាល​ពី​ឆ្នាំ​២០០០ បន្សល់​ទុក​កូន​ប្រុស​ស្រី​៥​នាក់។ ក្នុង​ចំណោម​កូន​ៗ​មាន​តែ Emmanuel ម្នាក់​គត់​ស្រឡាញ់​ប្រដាល់​ដូច​ឪពុក៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់