• 2019-04-08 02:55:11
  • ប្រដាល់

ឡៅ​ ចន្រ្ទា​ ចំណាយ​ពេល១ទឺក​ប៉ុណ្ណោះ​ផ្ដួល​ថៃ​ យក​៣​ពិន្ទុ​បន្ថែម​យប់​មិញ​នេះ​

  • 2019-04-08 02:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ទ័ព​ពិសេស​ឆត្រ​យោង​ ៩១១​ ឡៅ​ ចន្រ្ទា​ ប្រើ​ពេល​ត្រឹម​១ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​ថៃ​យប់​មិញ​នេះ​ នា​ជំនួប​វិល​ជុំ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី២​ ខ្សែក្រវាត់​ទម្ងន់​ ៦៧​គីឡូក្រាម​ សង្វៀន​បាយ័ន។​

ឡៅ​ ចន្រ្ទា​ ក្រហម

​អ្នក​ប្រដាល់​ថៃ​ កេកាត​ ហាក់​មាន​អារម្មណ៍​ដូច​ជា​ញញើត​អ្នក​លេង​គុន​ខ្មែរ​ ឡៅ​ ចន្រ្ទា​ តាំង​តែ​ពី​ការ​ប៉ះ​គ្នា​នា​ជំនួប​មិត្តភាព​អន្តរជាតិ​លើក​ទី១​កាល​ដើម​ឆ្នាំ​២០១៩​មក​ម្ល៉េះ​ ពោល​មិន​សូវ​ហ៊ាន​វ៉ៃ​ចេញ​នោះ​ឡើយ​ បាន​ត្រឹម​ទប់​ៗ​ប៉ុណ្ណោះ។​

កីឡាករថៃ​ កេងកាត

ចូល​ដល់​ទឹក​ទី១​ភ្លាម​ ចន្រ្ទា​ ព្យាយាម​ដើរ​ចូល​ប៉ុន្តែ​មិន​បាន​វ៉ៃ​ចេញ​នោះ​ឡើយ​ បាន​ត្រឹម​ស្ទាបស្ទង់​ទាំង​ពីរ​នាក់​រហូត​ត្រូវ​អាជ្ញាកណ្ដាល​ព្រមាន​ឲ្យ​វ៉ៃ​ទើប​បើក​ការ​សម្រុក។​ អ្នក​ប្រដាល់​ឆ្នើម​របស់​ឆត្រយោង​ ៩១១​ រូប​នេះ​ចាប់​ផ្ដើម​វ៉ៃ​ដៃ​ចេញ​ហូរហែ​ ស្ទើរ​តែ​វ៉ៃ​កីឡាករ​ថៃ​ កេងកាត​ ឲ្យ​សន្លប់​ម្ដង​ហើយ​នៅ​ពាក់កណ្ដាល​ទឹក​ទី១​ ព្រោះ​ត្រូវ​កណ្ដាប់​ដៃ​ឆ្វេង​ស្ដាំ​ និង​សើយ។​ មិន​ជា​យូរ​ប៉ុន្មាន​អ្នក​លេង​គុន​ថៃ​រូប​នេះ​ ត្រូវ​២ជើង​ធ្ងន់​ៗ​បន្ថែម​ទៀត​របស់​ ឡៅ​ ចន្រ្ទា​ ក៏​ឈឺ​ភ្លៅ​ស្ដាំ​មិន​អាច​បន្ត​ការ​ប្រកួត​នៅ​ចុង​ទឹក​ទី១​នោះ​តែ​ម្ដង។​

ឡៅ ចន្រ្ទា​ ឈ្នះ​យប់មិញ

រំលឹក​ដែរ​ថា​ ឡៅ​ ចន្រ្ទា​ ផ្ដួល​កីឡាករ​ថៃ​ កេងកាត​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ យប់​មិញ​នេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​នា​ជំនួប​វិល​ជុំ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ទម្ងន់​ ៦៧​គីឡូក្រាម។​ បច្ចុប្បន្ន​នេះ​ ចន្រ្ទា​ មាន​៦​ពិន្ទុ​ក្នុង​ដៃ​ បន្ទាប់​ប្រកួត​បាន​២​ដង​ ឈ្នះ​ទាំង​២ដង​ ខណៈ​ ពុទ្ធ​ ឆាយរិទ្ធី​ មាន​ ៣​ពិន្ទុ​(១ប្រកួត)​ មាជ​ សុខរ៉ា ១ពិន្ទុ​(១ប្រកួត)​ និង​ ខាំ​ ផាន់នី​ ២ពិន្ទុ​(២ប្រកួត)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់