• 2019-04-06 01:27:25
  • កីឡា​ផ្សេង​ៗ

កីឡា​ការិនី​ខ្មែរ-អាមេរិក​ Casandre ឈ្នះ​មេដាយ​មាស​នៅ Puerto Rico Open

  • 2019-04-06 01:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ខ្មែរ-អាមេរិក​ Casandre Tubbs ឈ្នះ​មេដាយ​មាស​១​គ្រឿង​ពី​ការ​ប្រកួត​ជើង​ឯក​តេក្វាន់ដូ​ Puerto Rico Open ដែល​រៀប​ចំ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​៥-៧​ ខែ​មេសា ឆ្នាំ​២០១៩​ នៅ​ទីលាន​ Coliseito Pedrin Zorrilla នៅ​ខាង​មុខ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ Plaza Las Americas ក្នុង​ទី​ក្រុង​ San Juan ប្រទេស​ព័រតូរីកូ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Greg Tubbs ដែល​ជា​ឪពុក​បង្កើត​របស់​កីឡា​ការិនី​ Casandre Tubbs និង​ជា​គ្រូ​បង្វឹក​ផ្ទាល់។

Casandre Tubbs ឈ្នះមេដាយ​មាស (រូបថត៖ Greg Tubbs)

កីឡា​ការិនី​ Casandre Tubbs ដែល​ជា​កូន​ខ្មែរ​-អាមេរិក​​ជា​កីឡា​ការិនី​ជម្រើស​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា​កីឡា​ស៊ីហ្គេម​ជា​ដើម៕

Casandre Tube និង​លោក Greg Tubbs (រូបថត៖ Greg Tubbs)
Casandre Tube និង​លោក Greg Tubbs (រូបថត៖ Greg Tubbs)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់