• 2019-04-05 11:07:41
  • បាល់ទាត់

Hazard បាញ់​ Spurs ម៉ា​ឆ្ងាញ់​ថា​ ក្លឹប​មួយ​នេះ​មាន​ស្តាត​ថ្មី តែ​មិន​ទាន់​ឈ្នះ​ពាន​អី​ធំដុំ​ទេ

  • 2019-04-05 11:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ក្លឹប​ Chelsea កីឡាករ Eden Hazard បាន​និយាយ​ប្រាប់​សារព័ត៌មាន​ The Guardian ថា​ ក្លឹប​ Tottenham Hotspur មាន​ក្រុម​ដ៏​ល្អ​មួយ​ ព្រម​ទាំង​មាន​កីឡដ្ឋាន​ដ៏​ទំនើប​ផង​ដែរ​ ប៉ុន្តែ​ក្លឹប​មួយ​នេះ​មិន​ដែល​ឈ្នះ​ពាន​អ្វី​ទេ​ ខណៈ​ក្លឹប​ Chelsea ឈ្នះ​ពាន​ជា​ច្រើន​។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា​៖ " ខ្ញុំ​គិត​ថា​ Tottenham ស្ថិត​ក្នុង​ចំណោម​ក្លឹប​ល្អ​ជាង​គេ​ក្នុង​អង់គ្លេស​រយៈពេល ២-៣ឆ្នាំ​ចុង​ក្រោយ​នេះ។ និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ ដោយសារ​តែ​ខ្ញុំ​ស្រលាញ់​ Chelsea ហើយ​ក្លឹប​ទាំង​ពីរ​នេះ​ជា​គូ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ " ។

ខ្សែ​ស្លាប​បែលហ្សិក​នេះ​បន្ត​ថា​៖ “ បើ​និយាយ​រឿង​ស្តាត​ថ្មី​របស់​ពួក​គេ​វិញ សម្រាប់​ Premier League វា​ល្អ​ហើយ​ដែល​មាន​ស្តាត​ថ្មី​បែប​នេះ។ លើស​ពី​នេះ ពួក​គេ​ក៏​មាន​កីឡាករ​កំពូល​ៗ​ជា​ច្រើន​ ប៉ុន្តែ​ចុង​ក្រោយ​ Chelsea វិញ​ទេ​ ឈ្នះ​ពាន​ជា​ច្រើន​ ខណៈ​ពួក​គេ​មិន​ទាន់​ឈ្នះ​ពាន​អ្វី​ទេ​។ ខ្ញុំ​សង្ឃឹម​ថា​ វា​នឹង​នៅ​តែ​បន្ត​បែប​នេះ ” ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​ Tottenham Hotspur ឈ្នះ​ពាន​លើក​ចុង​ក្រោយ​បំផុត​គឺ​ពាន​ League Cup នៅ​ក្នុង​រដូវ​កាល ២០០៧/០៨។

គិត​ត្រឹម​ពេល​នេះ​ដែរ​ ក្លឹប​ Tottenham Hotspur កំពុង​តែ​ឈរ​លេខ ៣ ដោយ​មាន ៦៤​ពិន្ទុ ចំណែក​ឯ​ក្លឹប​ Chelsea កំពុង​ឈរ​លេខ ៥ និង​មាន ៦៣​ពិន្ទុ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់