• 2019-04-01 01:58:37
  • បាល់ទាត់

Real Madrid វិះ​ស្មើ​ក្រុម​បាត​តារាង កុំ​តែ​បាន Benzema ជួយ​ចុង​ម៉ោង

  • 2019-04-01 01:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Karim Benzema រក​បាន​គ្រាប់​បាល់​ចុងម៉ោង ជួយ Real Madrid តាម​យក​ឈ្នះ​ក្រុម​បាត​តារាង Huesca ៣-១ នៅ La Liga សប្ដាហ៍​ទី​២៩​​កាល​ពី​យប់​មិញ។

សម្រាប់​ការ​ប្រកួត​នេះ​លោក  Zinedine Zidane បាន​​ដាក់​កូន​ប្រុស​ខ្លួន Luca ចាប់​ផ្ដើម​ជម្រើស​១១​នាក់​ដំបូង។ ប៉ុន្តែ​ការ​ប្រកួត​ទើប​តែ​ចាប់​ផ្ដើម​បាន​៣​នាទី​កីឡាករ​វ័យ​២០​ឆ្នាំ​​បាន​ធ្វើ​ធ្លុះ​សំណាញ់ ដោយ​ការ​ទាត់​របស់​កីឡាករ Juan Camilo Hernandez។

​តែ​នៅ​នាទី​បន្ត​បន្ទាប់ Isco និង Dani Ceballos អាច​រក​បាន​ម្នាក់​មួយ​គ្រាប់​ជួយ​ឲ្យ Real នាំ​មុខ​វិញ មុន​ពេល Xabier Etxeita ថែម​មួយ​គ្រាប់​ជួយ Huesca តាម​ស្មើ ២-២។ យ៉ាងណាមិញ​នាទី​៨៩​ទៅ​ហើយ Benzema សម្រេច​បាន​មួយ​គ្រាប់ ស្រោចស្រង់​ឲ្យ Madrid ទទួល​បាន​ជ័យជម្នះ​វិញ។ Real Madrid បាន​ឈ្នះ​ទាំង​ពីរ​ប្រកួត ចាប់​តាំង​ពី Zidane ត្រលប់​ចូល​មក​ដឹក​នាំ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់