• 2019-03-31 13:20:19
  • បាល់ទាត់

Sarri ជឿ​ថា​ Chelsea នៅ​តែ​មាន​ឱកាស​ប្រជែង Top ៤ ទោះ​មិន​ឈ្នះ​រាល់​ការ​ប្រកួត​នៅ​សល់

  • 2019-03-31 13:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maurizio Sarri ជឿ​ជាក់​ថា​ Chelsea នៅ​តែ​មាន​ឱកាស​ប្រជែង​ដើម្បី​ក្លាយ​ជា​ក្រុម​កំពូលទាំង ៤ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​ឈ្នះ​រាល់​ការប្រកួត​ទាំង​៨​ដែល​នៅ​សល់​ ដូច​ដែល​គេ​អះអាង​ឡើយ។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​សង្ឃឹម​ថា ក្រុម​២​ក្នុង​ចំណោម​ក្លឹប​៤​ដែល​ប្រជែង​យក​កៅអី​២​ដែល​នៅ​សល់​សម្រាប់​​តំណែង Top ៤​ នៅ Premier League នៅ​មាន​ភារកិច្ច​លេង Champions League ដែល​ធ្វើ​ឲ្យ​ពួកគេ​​អាច​ទុក​ជើង​ដើម្បី​បំពេញ​កាតព្វកិច្ច​លេង​ពាន​ទ្វីប​អឺរ៉ុប។

បច្ចុប្បន្ន​ Chelsea ឈរ​នៅ​លំដាប់​ទី ៦ Tottenham និង Man Utd ឈរ​នៅ​លេខ​៣​ និង លេខ​៤​ មាន​៤​ពិន្ទុ​លើស Chelsea ដូច​គ្នា។

​ក្រុម​របស់​លោក Jurgen Klopp ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​ទី​៣២​របស់​ខ្លួន ដើម្បី​ទទួល​ក្រុម Tottenham នៅ​ថ្ងៃ​អាទិត្យ ហើយ​ប្រសិន​បើ Liverpool អាច​យក​ឈ្នះ​​ក្រុម​មាន់​ខ្នាយ​មាស និង​ប្រសិន​បើ​តោ​ខៀវ​អាច​បំបាក់​ក្រុម​បាត​តារាង Cardiff នោះ Chelsea ​នឹង​កាត់​បន្ថយ​គម្លាត​មក​ត្រឹម​១​ពិន្ទុ​វិញ​ពី​ក្រុម​លេខ​៣។

Sarri ក៏​មិន​ច្បាស់​អំពី​អនាគត​របស់ Eden Hazard ដែរ​ ស្រប​ពេល​ដែល Zinedine Zidane កំពុង​ ចាប់អារម្មណ៍​ខ្លាំង​លើ​កីឡាករ​បែលហ្ស៊ិក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់