• 2019-03-29 11:56:48
  • បាល់ទាត់

មក​ស្គាល់​ពី គ្រូ​នៅ PL ទាំង​ ៧​រូប​ ដែល​មាន​ប្រាក់​ឈ្នួល​ថ្លៃ​នឿយ​ហត់​ខ្ពស់​បំផុត​

  • 2019-03-29 11:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្លឹប​ Manchester United តែងតាំង​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​លោក Ole Gunnar Solskjaer ជា​អ្នក​ចាត់ការ​ពេញ​សិទ្ធិ​មក​ អ្នក​ចាត់ការ​រូប​នេះ​ទទួល​បាន​ជាង​ ៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ស្មើ​នឹង​ជាង​ពាក់​កណ្ដាល​នៃ​ប្រាក់​ប្រចាំ​ឆ្នាំ​របស់​អតីត​អ្នក​ចាត់ការ​របស់​ក្លឹប​បិសាច​ក្រហម​លោក Jose Mourinho នេះ​បើ​តាម​សារព័ត៌មាន​ The Sun។

ខាង​ក្រោម​នេះ ជា​អ្នក​ចាត់ការ​ក្នុង​លីគ​កំពូល​អង់គ្លេស​ទាំង​ ៧​រូប​ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ថ្លៃ​នឿយហត់​ខ្ពស់​បំផុត​៖

៧. Maurizio Sarri៖ អ្នក​ចាត់ការ​ក្លឹប​ Chelsea រូប​នេះ​ ទទួល​បាន​ជាង​ ៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៦. Unai Emery៖ អ្នក​ចាត់ការ​ក្លឹប​ Arsenal រូប​នេះ ទទួល​បាន​ជាង​ ៧លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៥. Jurgen Klopp៖ អ្នក​ចាត់ការ​ក្លឹប​ Liverpool រូប​នេះ ទទួល​បាន​ជាង​ ៩លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៤. Ole Gunnar Solskjaer៖ អ្នក​ចាត់ការ​ក្លឹប​ Manchester United រូប​នេះ​ ទទួល​បាន​ជាង​ ៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៣. Mauricio Pochettino៖ អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur រូប​នេះ ទទួល​បាន​ជាង​ ១១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

២. Pep Guardiola៖ អ្នក​ចាត់ការ​ក្លឹប​ Manchester City រូប​នេះ ទទួល​បាន​ជាង​ ១៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

១. Jose Mourinho៖ អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United រូប​នេះ​ ទទួល​បាន​ជាង​ ១៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់