• 2019-03-29 10:36:57
  • បាល់ទាត់

Kane ត្រូវ​បាន​ចៅ​ប្រុស​ម្ចាស់​ក្សត្រិយ៍​ Elizabeth បំពាក់​មេដាយ

  • 2019-03-29 10:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Harry Kaneត្រូវ​បាន​ព្រះ​អង្គ​ម្ចាស់​ William ដែល​ជា​ចៅ​ប្រុស​របស់​ម្ចាស់​ក្សត្រិយ៍​នៃ​ចក្រភព​អង់គ្លេស​ Elizabeth ទី​២ បំពាក់​មេដាយ​ MBE ដែល​ជា​មេដាយ​ជាន់​ខ្ពស់​ថ្នាក់​ទី៥ របស់​ចក្រភព​អង់គ្លេស នៅ​ក្នុង​ព្រះ​រាជ​វាំង​ Buckingham កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

មូលហេតុ​ដែល​បំពាក់​មេដាយ​នេះ​ក៏​ព្រោះ​តែ​ Kane ទទួល​បាន​ស្បែក​ជើង​មាស​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​ នៅ​ប្រទេស​រុស្ស៊ី ដោយ​កាល​នោះ​រូប​គេ​រក​បាន​ ៦​គ្រាប់​ ដែល​រក​បាន​ Hat-Trick ប៉ះ​នឹង​ក្រុម​ប៉ាណាម៉ា ២​គ្រាប់​ទល់​នឹង​ក្រុម​ទុយណេស៊ី និង១​គ្រាប់​ពេល​ជួប​នឹង​កូឡុំប៊ី។

ក្រៅ​ពី Kane គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក Garreth Southgate ក៏​មាន​ឈ្មោះ​ទទួល​បាន​មេដាយ​ដែរ​ ដោយ​ Southgate ទទួល​បាន​មេដាយ OBE ដែល​មេដាយ​ជាន់​ខ្ពស់​ថ្នាក់​ទី ៤ ក្នុង​ប្រទេស​មួយ​នេះ ចំពោះ​គុណបំណាច់​របស់​គេ​ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ World Cup ឆ្នាំ​២០១៨។

បើ​តាម Sky News ខ្សែ​ប្រយុទ្ធ​ Harry Kaneអាច​នឹង​ទទួល​មេដាយ​មួយ​ទៀត​ ប្រសិន​បើ​គេ​ជួយ​ក្លឹប​ Tottenham Hotspur ឈ្នះ​ពាន​ UEFA Champions League។

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល​ព្រះ​អង្គ​ម្ចាស់​ William បំពាក់​មេដាយ​ឲ្យ​ Kane៖៕

ប្រភព៖ Sky News ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់