• 2019-03-28 00:38:50
  • ព័ត៌មាន

Bayern ជះ​លុយ​៨០​លាន​ ​ទិញ​បាន​ខ្សែ​ការពារ​ជយលាភី​ World Cup ​បារាំង​

  • 2019-03-28 00:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich បាន​ចុះ​ហត្ថលេខា​ទុក​មុន​ដើម្បី​ទិញ​យក​ Lucas Hernandez ពី​ Atletico Madrid ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ប្រមាណ​៨០​លាន​អឺរ៉ូ។​

Hernandez

ខ្សែ​ការពារ​វ័យ​២៣​ឆ្នាំ​ដែល​ជួយ​មាន់គក​បារាំង​ឈ្នះ​ World Cup នៅ​រុស្ស៊ី​នឹង​ចូល​រួម​ជាមួយ​ Bayern ចាប់​ពី​ថ្ងៃ​ទី​១​ កក្កដា​ តទៅ​ក្នុង​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។​ Hernandez អាច​លេង​តួនាទី​បាន​២​គឺ​ខ្សែ​ការពារ​កណ្ដាល​ និង​ខ្សែ​ការពារ​ឆ្វេង។​

កីឡាករ​ពាក់​លេខ​២១​រូប​នេះ​បង្ហាញ​ខ្លួន​បាន​៦៧​ប្រកួត​នៅ​ La Liga និង​ជួយ​ Atletico ឈ្នះ​ពាន​ Europa League និង​ Super Cup​។​ នៅ​ជម្រើស​ជាតិ​វិញ​រូប​គេ​លេង​បាន​១៥​លើក​ និង​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ឲ្យ​បារាំង​នៅ World Cup៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់