• 2019-03-26 12:08:01
  • បាល់ទាត់

មាន​តែ Hazard និង​កីឡាករ​ ២​រូប​ទៀត​ទេ​ដែល​លេង​ឲ្យ​បែលហ្សិក​បាន​លើស​ ១០០​ប្រកួត

  • 2019-03-26 12:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ក្លឹប​ Chelsea កីឡាករ​ Eden Hazard បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​ ១០០​លើក​ហើយ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ និង​រក​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2020 ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ស៊ីប្រ៊ូស​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

កីឡាករ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ដំបូង​កាល​ពី​ឆ្នាំ២០០៨ ហើយ​ចាប់​ពី​ពេល​នោះ​មក រូប​គេ​រក​បាន​ ៣០​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ស៊ុត​បញ្ចូល​ទី​ចំនួន ២៦​ដង។

យ៉ាង​ណា​មិញ​ កីឡាករ​ ២​រូប​ទៀត​ ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​លើស​ពី​ ១០០​ប្រកួត​គឺ​ ខ្សែ​ការពារ​ក្លឹប​ Tottenham Hotspur កីឡាករ​ Jan Vertonghen ដែល​បាន​បង្ហាញ​បាន​ច្រើន​ជាង​គេ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ដោយ​លេង​បាន ១១២​ប្រកួត​ ហើយ​កីឡាករ​ម្នាក់​ទៀត​គឺ ខ្សែ​បម្រើ​ Axel Witsel ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​ Borussia Dortmund។

ខ្សែ​ការពារ​ Jan Vertonghen
ខ្សែ​បម្រើ​ Axel Witsel

ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ ជា​ក្រុម​មួយ​ដែល​មាន​កីឡាករ​មាន​ទេពកោសល្យ​ល្អ​ៗ​ច្រើន​ ហើយ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​អឺរ៉ុប​មួយ​នេះ​អាសា​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ១ ជា​ញឹកញយ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​របស់ FIFA៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់