• 2019-03-26 03:11:26
  • ព័ត៌មាន

Mbappe ឆក់​យក​កំណត់ត្រា​ Benzema នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង

  • 2019-03-26 03:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​បង្ហាញ​ខ្លួន​៣០​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​បារាំង​លេង​ប្រកួត​កាល​ពី​យប់​មិញ។​

Mbappe

ខ្សែ​ប្រយុទ្ធ​​វ័យ​២០​ឆ្នាំ​​លេង​គម្រប់​ទី​៣០​ទល់​នឹង​អ៊ីស្លង់​ និង​ស៊ុត​បាន​១​គ្រាប់​នៅ​នាទី​៧៨​ជួយ​បារាំង​យក​ឈ្នះ​គូ​ប្រកួត​ដោយ​លទ្ធផល​ ៤-០ នៅ​វគ្គ​ជម្រុះ​ Euro ឆ្នាំ​២០២០។​ កាល​ពី​ឆ្នាំ​២០១០​ Karim Benzema បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​បង្ហាញ​ខ្លួន​៣០​ប្រកួត​ឲ្យ​បារាំង​ ប៉ុន្តែ​ Mbappe បាន​បំបែក​កំណត់ត្រា​ធ្វើ​បាន​លឿន​ជាង​រៀម​ច្បង​៦​ខែ។​​

តារា​ឆ្នើម​ Paris Saint Germain បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​បារាំង​ដែល​មាន​រហស្សនាម​ថា​ Les Bleus កាល​ពី​ឆ្នាំ​២០១៧​ក្នុង​ប្រកួត​ប៉ះ ​Luxembourg និង​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​មួយ​ពេល​ប៉ះ​ ហូឡង់​ក្នុង​វគ្គ​ជម្រុះ​ World Cup កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ Marca ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់