• 2019-03-25 07:28:21
  • កីឡា​ផ្សេង​ៗ

អ៊ុំ​ ណាសូហ្វី​ ចូល​លេង​លើក​ទី១​ បាន​មេដាយ​មាស​យុវជនថ្នាក់ជាតិ ២០១៩

  • 2019-03-25 07:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​ក្មេង​ អ៊ុំ​ ណាសូហ្វី​ ចូល​ប្រកួត​​វាយ​កូនឃ្លី​លើ​តុ​ជើងឯក​យុវជន​ថ្នាក់​ជាតិ​លើក​ទី១​របស់​ខ្លួន​ឈ្នះ​មេដាយ​មាស​តែ​ម្ដង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​មីនា​ ២០១៩​ កន្លង​ទៅ​នេះ។​

កីឡាការិនី អ៊ុំ​ ណាសូហ្វី

អ៊ុំ​ ណាសូហ្វី​ ដែល​ប្រកួត​តំណាង​ឲ្យ​ក្លឹប​មក​ពី​សាលា​ NORTHLINE​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មិន​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជើងឯក​យុវជន​ថ្នាក់​ជាតិ​នេះ​ទេ​ ទើប​តែ​លើក​ទី១​សម្រាប់​ខ្លួន។​ ការ​ប្រកួត​នេះ​ក៏​មាន​ការ​លំបាក​ផង​ដែរ​ ព្រោះ​ដៃគូ​សុទ្ធ​តែ​ថ្មីៗ​មិន​ដែល​បាន​ជួប​ប្រកួត​ពី​មុន​មក​ ពួកគេ​រហ័សរហួន​ លឿន​ជាង​ខ្លួន​។ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​របស់​ ណាសូហ្វី​ គឺ​ចេញ​សេវា​ធ្វើ​ឲ្យ​ដៃគូ​ពិបាក​យក។​

កីឡាការិនី អ៊ុំ​ ណាសូហ្វី(អាវខ្មៅ)

​កីឡា​ការិនី​វ័យ​ ១៦ឆ្នាំ​រូប​នេះ​ អរគុណ​ដល់​អ្នក​រៀបចំ​ការ​ប្រកួត​ ជា​ពិសេស​សមាគម​កីឡា​ក្រសួង​មហាផ្ទៃ​តែ​ម្ដង​ ដែល​បាន​បង្កើត​​កម្មវិធី​ប្រកួត​នេះ​ឡើង​ ព្រោះ​វា​ធ្វើ​ឲ្យ​កីឡា​ករ​ កីឡា​ការិនី​ក្មេងៗ​ដែល​ចូលរួម​បាន​បទ​ពិសោធ​បន្ថែម​ ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​ កែប្រែ​ចំណុច​ខ្វះខាត​ដែល​កំពុង​មាន​ផង​ដែរ។​

ពិធីបំពាក់មេដាយ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វាយ​កូន​ឃ្លី​លើ​តុ​យុវជន​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​ នេះ​ប្រកួត​រយៈពេល​២​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២២​-២៣​ ខែ​មីនា​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ កីឡា​ការិនី​ អ៊ុំ​ ណាសូហ្វី​ ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ឯកត្តជន​នារី​នៃ​កម្មវិធី​ខាង​លើនេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់