• 2019-03-25 04:52:06
  • កីឡា​ផ្សេង​ៗ

អាមេរិក​ដាក់កីឡា​ Esports ចូលកម្មវិធីសិក្សាកម្រិតវិទ្យាល័យ៨រដ្ឋហើយ

  • 2019-03-25 04:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​អេឡិចត្រូនិក​​​ ឬ​ Esports ​ដែល​ជា​ប្រភេទ​កីឡា​រៀន​តាម​បច្ចេកវិទ្យា​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​​ចំនួន​៨​រដ្ឋ​ហើយ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ CNN Business។

សកម្មភាព​កួត​ Esports នៅ​អាមេរិក

ដើម្បី​ឡើយ​​ សហរដ្ឋ​អាមេរិក​បាន​ដាក់​​កីឡា​អេឡិចត្រូនិក​ចូល​​កម្មវិធី​សិក្សា​​កម្រិត​វិទ្យាល័យ​នៅ​រដ្ឋ​ Connecticut, Georgia, Kentucky, Massachusetts និង​ Rhode Island កាល​ពី​ឆ្នាំ​២០១៨​ ហើយ​ដើម​ឆ្នាំ​២០១៩​នេះ​ សហព័ន្ធ​ជាតិ​នៃ​សមាគម​វិទ្យាល័យ​រដ្ឋ​ (NFSHSA) បាន​ឲ្យ​ដឹង​ទៀត​ថា​ រដ្ឋ​ Alabama, Mississippi និង​ Texas Charter ក៏​ត្រូវ​បាន​ដាក់​ដែរ។ បន្ទាប់​ពី​ដាក់​បញ្ចូល ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​កម្រិត​វិទ្យា​ល័យ​ ប្រកួត​នឹង​ក្រុម​វិទ្យាល័យ​ដូច​គ្នា​ដែល​ចាប់​ផ្តើម​​ចុង​ខែ​មេសា​ និង​បញ្ចប់​នៅ​ខែ​ឧសភា។

ការ​ដាក់​បញ្ចូល​បែប​នេះ​ដោយ​សារ​ប្រភេទ​កីឡា​អេឡិចត្រូនិក​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ដើម្បី​បង្កើន​សមត្ថភាព​របស់​សិស្សានុសិស្ស​ និង​យុវជន​ឲ្យ​​រីក​​ចម្រើន​ទាន់​សម័យ​កាល​បច្ចេកវិទ្យា​ទំនើប។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កីឡា​សម័យ​ទំនើប​នេះ​ក៏​កំពុង​ក្លាយ​ជា​កីឡា​អាជីព​ពិត​ប្រាកដ​ដែល​​​ខណៈ​ព្រឹត្តិការណ៍​កីឡា​ធំ​​ទូទាំង​ពិភព​លោក​កំពុង​ត្រៀម​ខ្លួន​ដាក់​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ​ដូច​ជា​ កីឡា​អូឡាំពិក​ឆ្នាំ​២០២០​​ប្រទេស​ចិន​​បាន​ប្រកាស​ផ្លូវ​ការ​ហើយ​ដាក់​កីឡា​នេះ​ចូល​រួម​ប្រកួត។ កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៩​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ក៏​ដាក់​បញ្ចូល​​ផ្លូវ​ការ​ដែរ។

តាម​ពិត​ទៅ​ Esports ជា​កីឡា​អាជីវកម្ម​​ដែល​​មាន​ចរន្ត​ទឹក​ប្រើ​ជា​សកល​តែ​ម្តង។ បើ​​យោង​តាម​ក្រុម​ហ៊ុន​ Newzoo បាន​ឲ្យ​ដឹង​ថា​ កីឡា​ Esports ​បាន​ប្រតិបត្តិការ​​ជា​សកល​មាន​ទឹក​ប្រាក់​សរុប​ជាង​​១​ប៊ីលាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​​២០១៩​នេះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់