• 2019-03-22 12:46:07
  • បាល់ទាត់

Lukaku​ ប្រាប់​ពី​កីឡាករ​មួយ​រូប​ដែល​ផ្លាស់ប្ដូរ​រូប​គេ​ពេល​លេង​នៅ Man Utd

  • 2019-03-22 12:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ​ Romelu Lukaku បាន​ប្រាប់​គេហទំព័រ​របស់​ក្លឹប​ Manchester United កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic ជា​អ្នក​ផ្លាស់ប្ដូរ​រូប​គេ​ និង​ធ្វើ​ឲ្យ​គេ​ជា​កីឡាករ​ល្អ​ជាង​មុន។

Lukaku បាន​លើកឡើង​ថា​៖ " គ្រប់​យ៉ាង​ដែល​ខ្ញុំ​រៀន​ពី​ Zlatan គឺ​ល្អ​ណាស់​ ដោយ​ចាប់​តាំង​ពី​លឺ​រឿងរ៉ាវ​របស់​គាត់​កាល​ពី​លេង​នៅ Inter, AC Milan, Barcelona និង​Ajax រហូត​ដល់​បាន​លេង​ជាមួយ​គ្នា​នៅ​លើ​ទីលាន " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​ចាំ​នៅ​ពេល​ហ្វឹកហាត់​មួយ ដោយសារ​តែ​យើង​ជា​ខ្សែ​ប្រយុទ្ធ​ដូច​គ្នា យើង​មិន​ដែល​នៅ​ក្រុម​ជាមួយ​គ្នា​ទេ​ ហើយ​ក្នុង​ស្ថានភាព​ដែល​យើង​ទាំង​ពីរ​ប្រុង​ឈូស​យក​បាល់​ Zlatan រត់​បុក​យក​តែ​ម្ដង " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ថា​៖ " នេះ​ជា​ពេល​ដែល​ខ្ញុំ​ដឹង​ថា​ Zlatan ចង់​ប្រកួត​ប្រជែង​ និង​ចង់​ដណ្ដើម​យក​កន្លែង​លេង​ណាស់។ នេះ​ហើយ​ជា​មូលហេតុ​ដែល​គេ​ផ្លាស់​ប្ដូរ​ខ្ញុំ " ។

ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​រូប​នេះ បាន​ចំណាយ​ពេល​ជាមួយ​គ្នា​តិច​ណាស់​លើ​ទីលាន ដោយ Lukaku ផ្ទេរ​មក​លេង​នៅ​ Manchester United នៅ​រដូវ​ក្ដៅ​ ឆ្នាំ២០១៧ ហើយ Zlatan នៅ​របួស​រហូត​ដល់​ខែ​វិច្ឆិកា និង​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​ នៅ​ខែ​មីនា ឆ្នាំ២០១៨៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់