• 2019-03-22 11:50:26
  • បាល់ទាត់

Bale៖ សារព័ត៌មាន​តែងតែ​បំផ្លើស​ថា​ខ្លួន​មាន​បញ្ហា​ជាមួយ​ Ronaldo

  • 2019-03-22 11:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្សែ​ស្លាប​ក្លឹប​ Real Madrid កីឡាករ Gareth Bale បាន​លើកឡើង​ប្រាប់​សារព័ត៌មាន​ BT Sports ថា​ ខ្លួន​សប្បាយ​ចិត្ត​នឹង​លេង​ជាមួយ​នឹង​លេង​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo កាល​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជ្រក​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​ខ្លួន។

Bale បាន​និយាយ​ថា​៖ " Cristiano ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​។ អ្វី​ដែល​គេ​ធ្វើ​សម្រាប់​គឺ ចំនួន​គ្រាប់​បាល់​ដែល​គេ​រក​បាន។ ​ខ្ញុំ​តែងតែ​សប្បាយ​ចិត្ត​ ពេល​លេង​ជាមួយ​គេ " ។

កីឡាករ​រូប​នេះ​បន្ត​ថា​៖ " ជា​ការពិត​ណាស់​ សារព័ត៌មាន​តែងតែ​ព្យាយាម​បំភ្លៃ​ថា​ពួក​យើង​ទាំង​ពីរ​នាក់​មាន​បញ្ហា​ជាមួយ​ ប៉ុន្តែ​ពួក​យើង​ត្រូវ​គ្នា​ណាស់ " ។

កាល​ពី​ពេល​កន្លង​មក មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើកឡើង​ថា​ ខ្សែ​ស្លាប​វេល​រូប​នេះ និង​Ronaldo មាន​បញ្ហា​ជាមួយ​គ្នា​ កំឡុង​ពេល​ដែ​លពួក​គេ​ទាំង​ពីរ​លេង​នៅ​ក្លឹប​តែ​មួយ​។

ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៤​ឆ្នាំ​ កីឡាករ​ Cristiano Ronaldo បាន​ចាកចេញ​ពី​ក្លឹប​ Real Madrid ទៅ​ក្លឹប​អ៊ីតាលី​ Juvenuts បន្ទាប់​ពី​ចំណាយ​ពេល​នៅ​អេស្ប៉ាញ​ចំនួន ៩​រដូវ​កាល ខណៈ​ Bale នៅ​ពេល​នេះ​ដែរ​ កំពុង​តែ​លេង​ឲ្យ Real Madrid បាន​ ៦​ឆ្នាំ​ហើយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់