• 2019-03-22 09:50:49
  • ព័ត៌មាន

Barca ថា​សុខចិត្ត​ខាត​ បើ​នរណា​ហ៊ាន​ឲ្យ​ ៨០​លាន​អី​ លក់​ Coutinho ភ្លាម​

  • 2019-03-22 09:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​លក់​ Coutinho ចេញ​​ ដើម្បី​កើប​ប្រាក់​ខ្លះ​​មក​វិញ​បើ​ទោះ​ជា​ត្រូវ​ខាត​ចុង​ខាត​ដើម​ក៏​ដោយ​។​

ក្រុម​យក្ស​របស់​កាតាឡាន់​បាន​ទិញ​ Coutinho កាល​ពី​ខែ​មករា​ឆ្នាំ​មុន​ពី​ Liverpool ក្នុង​តម្លៃ​១៤២​លាន​ផោន​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​រូប​នេះ​ក្លាយ​ជា​កីឡាករ​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​ បន្ទាប់​ពី Neymar។ យ៉ាង​ណា​រយៈ​ពេល​១​ឆ្នាំ​កន្លង​ទៅ​ គ្រប់​យ៉ាង​មាន​ការ​ប្រែប្រួល។

Coutinho បាន​បាត់បង់​ទំនុក​ចិត្ត​ពី​អ្នក​ចាត់​ការ​ទូទៅ​រហូត​ធ្លាក់​ខ្លួន​អង្គុយ​បម្រុង​ភាគ​ច្រើន​លើស​លប់​ដោយ​សារ​តែ​លោក​ Ernesto Valverde ពេញ​ចិត្ត​ការ​លេង​របស់​ Dembélé ច្រើន​ជាង​។​ សេចក្ដី​រាយការណ៍​ចុង​ក្រោយ​ឲ្យ​ដឹង​ថា​ Barcelona​ នឹង​វ៉ៃ​ចេញ​ Coutinho បើ​សិន​ជា​ក្លឹប​ណា​ហ៊ាន​ឲ្យ​ខ្ទង់​៨០​លាន​ផោន ដោយ​​ពួកគេ​សុខ​ចិត្ត​ខាត​ជាង​៦០​លាន៕

ប្រភព៖ Liverpool Echo ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់