• 2019-03-22 07:19:05
  • ព័ត៌មាន

ស្អប់​ទាំង​ពីរ​ តែ​ Rooney ថា​ចង់​ឃើញ​ Man City ឈ្នះ​លីគ​ជា​ជាង​ Liverpool

  • 2019-03-22 07:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney សង្ឃឹម​ថា​ Manchester City នឹង​ផ្ដួល​ Liverpool បាន​សម្រេច​ក្នុង​ការ​លើក​ពាន​ Premier League នៅ​រដូវ​កាល​នេះ​ដើម្បី​ឲ្យ​រូប​គេ​គេច​ផុត​ពី​ "សុបិន​អាក្រក់"។

ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ប្រកប​អាជីព​នៅ​អាមេរិក​គឺ​ជា​អតីត​កីឡាករ​ Manchester United និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។ ដូច​ដឹង​ស្រាប់​ហើយ​ថា​ United មាន​សត្រូវ​ពីរ​នៅ​ Premier League គឺ​អ្នក​ជិត​ខាង​ Manchester City និង​១​ទៀត​គឺ​ Liverpool។​

យ៉ាង​ណា​ Rooney ដែល​ជា​កីឡាករ​កើត​នៅ​ទីក្រុង​លីវើភូល​ និង​ជា​អ្នក​គាំទ្រ​ Everton មិន​ចង់​ឃើញ​ដាច់​ខាត​ការ​ឈ្នះ​ Premier League របស់​ Liverpool គឺ​រូបគេ​សុខចិត្ត​ឲ្យ​ City ឈ្នះ​ពាន​ប្រសើរ​ជាង។​ "ខ្ញុំ​សង្ឃឹម​ថា​ Man Ctiy នឹង​វ៉ា​ដាច់​ Liverpool ព្រោះ​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ Everton ជួប​សុបិន​អាក្រក់​នោះ​ទេ"។

គួរ​រម្លឹក​ថា​ Liverpool និង​ Everton គឺ​ជា​សត្រូវ​អ្នក​ជិត​ខាង​គ្នា​ដូច​ Man United និង​ Man City ដែរ។​ Rooney ដែល​កើត​មក​ជា​អ្នក​គាំទ្រ​ Everton ស្រាប់​ហើយ​នោះ​ បាន​ទៅ​លេង​ឲ្យ​ United ជា​ច្រើន​ឆ្នាំ​ធ្វើ​ឲ្យ​ការ​ស្អប់​របស់​គេ​លើ​ Liverpool កើន​ឡើង​ទ្វេ​ដង​ថែម​ទៀត៕

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់