• 2019-03-22 02:46:38
  • កីឡា​ផ្សេង​ៗ

ស៊ីហ្គេម ​២០២៣ ​សម្ដេច​បញ្ជាក់​ថា​នឹង​ធ្វើ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​

  • 2019-03-22 02:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បើក​ការ​ដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ខេត្ត​ព្រះ​សីហនុ ​នៅ​ព្រឹកមិញ​នេះ ​សម្ដេច​តេជោ ហ៊ុន សែន ​បញ្ជាក់​ថា​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា ពោល​គឺ​មុន​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ។​

​ការ​រៀប​ចំ​ស៊ីហ្គេម ​មុន​បោះ​ឆ្នោត​នេះ ​គឺ​ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេង​ៗ ​ដែល​អាច​កើត​មាន​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត។ មួយ​វិញ​ទៀត​នៅ​ពេល​នោះ​ វា​ចំ​ពេល​ដែល​ផ្លូវ​ល្បឿន​លឿន​សាងសង់​រួច​ល្មម ​ហើយ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​កីឡាករ​ផង​ដែរ ​ព្រោះ​កីឡា​មួយ​ចំនួន​នៅ​ស៊ីហ្គេម ​នឹង​លេង​នៅ​ឯ​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ។

ផ្លូវ​ល្បឿន​លឿន​ខាង​លើ​នេះ ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត​ពិនិត្យ និងផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២ពាន់​លានដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកា​បដិភាគ​ ដែលជា​ហិរញ្ញប្បទាន​ឥតសំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០លាន​ដុល្លារ​អាមេរិក ដែលត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយគិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់