• 2019-03-22 02:14:01
  • បាល់ទាត់

Felix ​ជឿ​ជាក់​ថា​ប្រកួត​យប់​នេះ​ទល់​អូស្ត្រាលី ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជក់​ចិត្ត​

  • 2019-03-22 02:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ថា​ការ​ប្រកួត​ទល់​ក្រុម​អូស្ត្រាលី​នៅ​យប់​ម៉ោង​៨​នេះ ​នឹង​ជក់​ចិត្ត​មិន​ខាន ​ព្រោះ​កូន​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ។

ការ​ប្រកួត​ជម្រុះ​តាម​ពូល​ពាន​រង្វាន់ AFC U23 Championship ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​ហើយ។ ​គូ​ទី​១ គឺ​ក្រុម​កូរ៉េ​ខាង​ត្បូង​តតាំង​ជាមួយ​ឆាយនីតៃប៉ិ ​ម៉ោង​៥​ល្ងាច ​និង​ក្រុម​កម្ពុជា​តតាំង​ជាមួយ​ក្រុម​អូស្ត្រាលី ​ម៉ោង​៨​យប់​នេះ។ ​ការ​លើក​ម៉ោង​ឱ្យ​ប្រកួត​ដូច្នេះ ​គឺ​មក​ពី​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ឱកាស​ធាតុ​ក្ដៅ​ពេក។

សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ខ្លាំង​អូស្ត្រាលី​និង​ជា​ប្រកួត​ដំបូង​នេះ​វិញ ​លោក Felix ​គ្រូ​បង្វឹក​ក្រុម U23 កម្ពុជា​បញ្ជាក់​ថា​នឹង​ក្លាយ​ជា​ប្រកួត​ល្អ​មើល​មួយ ព្រោះ​ក្រុម​ទាំង​សង​ខាង​សុទ្ធ​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។ កម្ពុជា ​មុន​នឹង​ប្រកួត​ពាន​រង្វាន់​នេះ ​បាន​ត្រៀម​ខ្លួន​ជាង​១​ខែ​មក​ហើយ ​ស្រប​ពេល​ក្រុម​ទាំង​មូល​ក៏​យល់​ចិត្ត​គ្នា​ច្រើន​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់