• 2019-03-21 12:28:50
  • បាល់ទាត់

Pique និង​ Xavi នឹង​ត្រលប់​លេង​ជាមួយ​គ្នា​ក្នុង​ក្រុម​ជម្រើស​ជាតិ​កាតាឡាន់

  • 2019-03-21 12:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល​ក្លឹប​ Barcelona កីឡាករ​ Gerard Pique និង​អតីត​ខ្សែ​បម្រើ​ក្លឹប​ Barcelona កីឡាករ​ Xavi Hernendez នឹង​ត្រូវ​លេង​ជាមួយ​គ្នា​ម្ដង​ទៀត​ក្នុង​ក្រុម​ជម្រើស​ជាតិ​កាតាឡាន់​ ដែល​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វេណេហ្ស៊ុយអេឡា​ នៅ​ថ្ងៃ​ទី២៥​ ខែ​មីនា ខាង​មុខ​នេះ។

ក្រៅ​ពី​កីឡាករ​ទាំង​ពីរ​រូប​ នៅ​មាន​អតីត​កីឡាករ​ Barcelona មួយ​ចំនួន​ដូច​ជា ខ្សែ​ការពារ​ Marc Bartra (បច្ចុប្បន្ន​លេង​នៅ Real Betis), ខ្សែ​ស្លាប Aleix Vidal (បច្ចុប្បន្ន​លេង​នៅ Sevilla) និង​ខ្សែ​ប្រយុទ្ធ Bojan Krkic (បច្ចុប្បន្ន​លេង​នៅ Stoke City) ជាដើម។

យ៉ាង​ណា​ក៏​ដោយ ការ​កោះ​ហៅ​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​កាតាឡាន់​មិន​សូវ​ជា​រលូន​ប៉ុន្មាន​ទេ ដោយ​មាន​ក្លឹប​អេស្ប៉ាញ​ចំនួន ៣ ដែល​ក្នុង​នោះ Real Valladolid, Heusca និង​ Rayo Vallecano បាន​បដិសេធ​កីឡាករ​ខ្លួន​មិន​ឲ្យ​ទៅ​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កាតាឡាន់ ក៏​ព្រោះ​តែ​ពួក​គេ​មិន​ចង់​ឲ្យ​កីឡាករ​របស់​ពួក​គេ​សម្រាក​ សម្រាប់​ត្រៀម​ប្រយុទ្ធ​ចេញ​ពី​តំបន់​គ្រោះថ្នាក់។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ដែនដី​កាតាឡាន់​ធ្លាប់​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដទៃ​ទៀត​ ហើយ​ធ្លាប់​លេង​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​អាហ្សង់ទីន​ទៀត​ផង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី