• 2019-03-22 01:23:46
  • បាល់ទាត់

កីឡាករ​អាជីព​​ជប៉ុន​​ Yusuke ពេលមក​ដល់​ខ្មែរ​​ចង់​​លេងលីគកម្ពុជាតែម្តង​

  • 2019-03-22 01:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​បាល់ទាត់​ចាស់​វស្សា​របស់​ជប៉ុន​ Yusuke Igawa ​ចាប់​អារម្មណ៍​មក​លេង​​ក្លឹប​ណា​មួយ​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ ប្រសិន​បើ​រូប​គេ​មាន​ឱកាស។ បច្ចុប្បន្ន​នេះ​​លោក​កំពុង​លេង​នៅ​ក្លឹប​មួយ​នៃ​លីគ​កំពូល​ហុងកុង។

Yusuke Igawa ផ្តល់​បទ​សម្ភាសន៍​នៅ Sabay

ក្នុង​ដំណើរ​​មក​កម្ពុជា​ កីឡាករ​វ័យ​៣៦​ឆ្នាំ​ ​Yusuke Igawa បាន​មក​លេង​ក្រុម​ហ៊ុន​ Sabay ហើយ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​​វិស័យ​បាល់ទាត់​កម្ពុជា។ លោក​ថា​ បាល់ទាត់​កម្ពុជា​កំពុង​មាន​សក្ដានុពល​ ហើយ​រូប​គេ​ចង់​ចូល​រួម​ជួយ​​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា។ ប្រសិន​បើ​មាន​ឱកាស​រូប​គេ​ក៏​ចង់​លេង​ឲ្យ​ក្លឹប​ណា​​មួយ​នៅ​កម្ពុជា​ដែរ។

សំដី​របស់​កីឡាករ Yusuke Igawa

ខ្សែ​ការពារ​ដែល​ធ្លាប់​លេង​នៅ​លីគ​កំពូល​ជប៉ុន​​១៧​ឆ្នាំ​បាន​និយាយ​តាម​រយៈ​ Sabay ទៅ​កាន់​អ្នក​ស្នេហា​កីឡា​បាល់ទាត់​ថា​ ៖«សួស្តី​បង​ប្អូន​! ខ្ញុំ​ឈ្មោះ​ Yusuke Igawa។ ខ្ញុំ​ធ្លាប់​លេង​នៅ​ J League ១៧​ឆ្នាំ​ ហើយ​ឥឡូវ​ខ្ញុំ​កំពុង​លេង​នៅ​ហុងកុង។ ខ្ញុំ​ពិត​ជា​​ចាប់​អារម្មណ៍​នឹង​​បាល់ទាត់​កម្ពុជា​។ ខ្ញុំ​ចង់​ជួយ​។ បើ​មាន​ឱកាស​ ខ្ញុំ​ចង់​លេង​នៅ​ទី​នេះ​ ដូច្នេះ​ចាំ​ជួប​គ្នា​ឆាប់​ៗ»។

ក្នុង​តំណែង​ជា​ខ្សែ​ការពារ​ ​ទាំង​ស្ថិត​នៅ​ជា​យុវជន​ និង​ក្រុម​ធំ​​ Yusuke Igawa លេង​​នៅ​ក្លឹប​ Gamba Osaka ពី​ឆ្នាំ​១៩៩៥​ ដល់​ ២០០៣។ ឆ្នាំ​​២០០៣​-២០០៤​ រូប​គេ​លេង​ឲ្យ​ក្លឹប​ Sanfrecce Hiroshima និង​​ឆ្នាំ​២០០៤​-២០០៥​លេង​ឲ្យ​ក្លឹប​ Nagoya Grampus Eight។ ក្លឹប​ដែល​លេង​បាន​យូរ​បំផុត​គឺ​ Kawasaki Frontale ពី​ឆ្នាំ​​២០០៦​ដល់​២០១៧​ដែល​​​បង្ហាញ​ខ្លួន​លើ​ទី​លាន​បាន​​២២៩​ប្រកួត​ រក​បាន​៣​គ្រាប់។ រដូវ​កាល​​​២០១៨-១៩​ រូប​គេ​លេង​នៅ​ក្លឹប​ Eastern នៃ​លីគ​កំពូល​ហុងកុង៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់