• 2019-03-21 06:39:25
  • បាល់ទាត់

អូស្ត្រាលី កូរ៉េ រំពឹង​ឡើង​វគ្គ​បន្ដ ខណៈ​កម្ពុជា ឆាយនីសតៃប៉ិ សប្បាយចិត្ត​បាន​ចូល​លេង​

  • 2019-03-21 06:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ AFC U23 Championship 2020 វគ្គជម្រុះ​ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ ដោយ​មាន​៤​ក្រុម​ចូលរួម​ប្រកួត។

ក្នុង​នោះ​ដែរ ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​បាន​រៀប​ចំ​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​នេះ។ ជាក់​ស្ដែង ​ក្រុម​របស់​អូស្ត្រាលី បាន​បញ្ជាក់​ថា​ពួកគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត ពោល​គឺ​រំពឹង​ខ្ពស់​ថា​នឹង​បាន​ឡើង​ទៅ​វក្គ​បន្ដ​តែ​ម្ដង ព្រោះ​២៣​នាក់​ដែល​អូស្ត្រាលី​យក​មក​នេះ ពេញ​ដោយ​សមត្ថភាព​ខ្ពស់។ ដោយ​ឡែក​សម្រាប់​ក្រុម​កូរ៉េខាង​ត្បូង​វិញ ​ពួកគេ​ក៏​ជឿ​ជាក់​ថា​នឹង​ធ្វើ​បាន​ល្អ​ដូច​គ្នា ត្បិត​អី​ក្រុម​ទាំង​មូល​មិន​មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម​របួស​នោះ​ទេ។

អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​គេក​្នុង​ការ​ប្រកួត គឺ​ក្រុម ឆាយនីសតៃប៉ិ ដែល​ក្រុម​នេះ​មាន​កីឡាករ​ច្រើន​ក្រោម​អាយុ​១៩​ឆ្នាំ ​និង​ជា​សិស្ស​នៅ​តាម​សាលា។ គោលដៅ​របស់​ក្រុម​មួយ​នេះ ​គឺ​ទទួល​បាន​បទពិសោធ​ពី​ការ​ប្រកួត​ដែល​ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ។ សម្រាប់​ក្រុម​កម្ពុជា​វិញ ក៏​សប្បាយ​ចិត្ត​ក្នុង​ការ​ចូល​លេង​និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ប្រកួត​នេះ​ដែរ ព្រោះ​ថា​វា​ជា​ការ​ប្រកួត​ស្វិតស្វាញ​មួយ ​និង​ជា​ឱកាស​សម្រាប់​កីឡាករ​បាន​បញ្ចេញសមត្ថភាព​ពិត​ប្រាកដ។

រំលឹកការ​ប្រកួត​ជម្រុះ​នេះ​ដែរ ​ក្រុម​ទាំង​៤​មាន ម្ចាស់​ផ្ទះ​កម្ពុជា ​ក្រុម​យក្ស​អូស្ត្រាលី ​ជើង​ខ្លាំង​កូរ៉េ​ខាង​ត្បូង និង​ក្រុម​ឆាយនីសតៃប៉ិ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់