• 2019-03-21 02:37:52
  • ព័ត៌មាន

កីឡាករ​និង​បុគ្គលិក Leicester ទៅ​ថៃ ដើម្បី​ចូលរួម​បូជា​សព​លោក Vichai ចុងក្រោយ

  • 2019-03-21 02:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​និង​បុគ្គលិក​របស់​ក្លឹប​ Leicester City ​បាន​ទៅ​​ដល់​ប្រទេស​ថៃ​​កាល​ពី​ម្សិលមិញ​ដើម្បី​ចូលរួម​ពិធី​បូជា​សព​របស់​ម្ចាស់​ក្លឹប​ខ្លួន​លោក Vichai Srivaddhanaprabha។

ក្នុង​​ពិធី​គេ​ឃើញ​មាន​វត្តមាន​អ្នក​ចាត់​ការ Brendan Rodgers, ប្រធាន​ក្រុម Wes Morgan និង​ខ្សែ​ប្រយុទ្ធ Jamie Vardy បាន​​ទៅ​ដល់​វត្ត​មួយ​ក្នុង​ទីក្រុង​បាងកក ដើម្បី​រៀបចំ​លា​សព​មហាសេដ្ឋី​​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅ​ឯ​កីឡដ្ឋាន  King Power Stadium កាល​ពី​ខែ​តុលា។

លោក Vichai Srivaddhanaprabha ស្ថិត​ក្នុង​ចំណោម​មនុស្ស​៥​នាក់​ដែល​បាន​ស្លាប់​ ពេល​ដែល​ឧទ្ធម្ភាគចក្រ​បាត់​ការ​គ្រប់គ្រង និង​ធ្លាក់​មក​ដី​​ចំ​កន្លែង​ចត​រថយន្ត បន្ទាប់​ចប់​ការ​ប្រកួត​​នៅ  Premier League ទល់​នឹងWest Ham។

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់