• 2019-03-21 01:38:52
  • ព័ត៌មាន

អង់គ្លេស​ប៉ះ​ ឆេក​ទាំង​អវត្តមាន​ខ្សែ​ការពារ​ Alexander-Arnold

  • 2019-03-21 01:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Trent Alexander-Arnold ខ្សែ​ការពារ​មក​ពី ក្រុម​ Liverpool ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​វគ្គ​ជម្រុះ​ Euro ទល់​នឹង​ឆេក​ និង​​ ម៉ុងតេណេហ្គ្រោ​ ដោយសារ​របួស​ខ្នង។​

គ្មាន​កីឡាករ​រូប​ណា​ដែល​លោក​ Gareth Southgate កោះ​ហៅ​ទៅ​ជំនួស​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​ទេ​ធ្វើ​ឲ្យ​អង់គ្លេស​មាន​គ្នា​តែ​២២​នាក់​ប៉ុណ្ណោះ​សម្រាប់​ត្រៀម​២​ប្រកួត​ខាង​លើ។​ ក្រោយ​មាន​បញ្ហា​ Arnold​ ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ក្លឹប​ Liverpool វិញ​ដើម្បី​សម្រាក​ព្យាបាល។​

អង់គ្លេស​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Wembley នៅ​ថ្ងៃ​សុក្រ​ដើម្បី​ទទួល​ភ្ញៀវ​ ឆេក មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Podgorica សួរ​សុខទុក្ខ​ ម៉ុងតេណេហ្គ្រោ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់