• 2019-03-20 02:20:22
  • ព័ត៌មាន

Hudson-Odoi របស់ Chelsea ត្រូវ​ជម្រើស​ជាតិ​អង់គ្លេស​កោះហៅ​ចូល​ក្រុម​ធំ​ជា​លើក​ដំបូង

  • 2019-03-20 02:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Callum Hudson-Odoi និយាយ​ថា ខ្លួន​មាន​ក្ដី​រំភើប​​ភ្ញាក់ផ្អើល ដែល​ត្រូវ​បាន​ក្រុម​​ជម្រើស​ជាតិ​អង់គ្លេស​ក្រុម​ធំ​កោះហៅ​ចូល​លេង​ជា​លើក​ដំបូង។

កីឡាករ​វ័យ​១៨​ឆ្នាំ​ពេល​នេះ​កំពុង​តែ​ហ្វឹកហាត់​ជាមួយ​ជម្រើសជាតិ​អង់គ្លេស​ ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ Euro ២០២០ ទល់​នឹង​សាធារណរដ្ឋឆេក និង​ម៉ុងតេណេក្រូ។ Hudson-Odoi លេង​បាន​១៩​ប្រកួត​ឲ្យ Chelsea រដូវ​កាល​នេះ​នឹង​រក​បាន​៥​គ្រាប់។

“វា​គឺ​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ខ្ញុំ​រីករាយ​ខ្លាំង​ណាស់។ ដំបូង​ខ្ញុំ​គិត​ថា​គ្រូ​លេង​សើច​ជាមួយ​ខ្ញុំ​ទេ។ ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល ហើយ​ពេល​ដែល​ខ្ញុំ​បាន​​ដំណឹង​នេះ​ខ្ញុំពិត​ជា​ចង់​លេង​ណាស់។ ខ្ញុំ​ពិត​ជា​មិន​ចង់​ជឿ​សោះ"។ សម្ដី​របស់ Hudson-Odoi។ អង់គ្លេស​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍​ឆេក​នៅ​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​សុក្រ​នេះ​ និង​ត្រូវ​ទៅ​លេង​ក្រៅ​ដី​ទល់​នឹង​ម៉ុងតេណេក្រូ​នៅ​ថ្ងៃ​ទី​២៥ ខែ មីនា​ ឆ្នាំ ២០១៩៕ ​​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់