• 2019-03-20 01:38:18
  • ព័ត៌មាន

Messi ត្រឡប់​មក​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​លើក​ដំបូង​តាំង​ពី​ចប់​ World Cup

  • 2019-03-20 01:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ទីក្រុង​ម៉ាឌ្រីដ​ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​មាន​ទាំង​វត្តមាន​ប្រធាន​ក្រុម​ Lionel Messi ផង។​

ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​បាន​វិល​មក​លេង​ឲ្យ​ជម្រើស​ជាតិ​វិញ​លើក​ដំបូង​គិត​ចាប់​តាំង​ពី​អាហ្សង់ទីន​ខកចិត្ត​ធ្លាក់​ចេញ​ពី World Cup ត្រឹម​វគ្គ​១៦​ក្រុម​មក។​ Messi បាន​សុំ​ដក​ខ្លួន​ពី​ជម្រើស​ជាតិ​មួយ​រយៈ​ដើម្បី​សម្រាក​និង​ផ្ដោត​លើ​ក្លឹប​អាជីព​ក្នុង​នោះ​រូប​គេ​ខកខាន​មិត្ត​ភាព​៦​ប្រកួត ដែល​អាហ្សង់ទីន​ឈ្នះ​៤​ ស្មើ​១​ និង​ចាញ់​១។​

អាហ្សង់ទីន​នឹង​លេង​២​ប្រកួត​នៅ​ប្រទេស​អេស្ប៉ាញ​ដែល​សុទ្ធតែ​ជា​ជំនួប​មិត្ត​ភាព​ គឺ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​​វ៉េណេស៊ុយអេឡា​ និង​ម៉ារ៉ុក​។​ នេះ​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​មួយ​ដែរ​របស់​ក្រុម​លោក​ Lionel Scaloni សម្រាប់​ព្រឹត្តិការណ៍​ Copa America ដែល​​មាន​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់