• 2019-03-19 08:25:32
  • ប្រដាល់

Lerdsila ធ្លាប់​ឈ្នះ​ សុខ ធី​ ២​ដង លើកនេះប៉ះកីឡាករ​ជប៉ុននៅហ្វីលីពីន​

  • 2019-03-19 08:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​គុន​ចម្រុះ​អាស៊ី​ ONE បាន​ប្រកាស​គូ​ប្រកួត​​សម្រាប់​ឡើង​សង្វៀន​​​​នៅ​ប្រទេស​ហ្វីលីពីនក្នុង​​នោះ​ខ្លា​ចាស់​​ថៃ​ Lerdsila ត្រូវ​​ត​ទល់​នឹង​​អ្នក​លេង​កណ្តាប់​ដៃ​ជប៉ុន​ Kohei Kodera ដែល​ជា​អតីត​ខ្សែក្រវាត់​មួយថៃ​អន្តរជាតិ។

Lerdsila (ស្តាំ)ពេល​ប្រកួត​ជា​មួយ សុខ ធី នៅ​ម៉ាកាវ

កីឡាករ​ជប៉ុន​ Kodera ក៏​ធ្លាប់​ជា​ជើង​ខ្លាំង​ដែល​រូប​គេ​ធ្លាប់​​ឈ្នះ​ជើង​ឯក​ WBC ប្រដាល់​មួយ​ថៃ​អន្តរជាតិ​ ហើយ​ថ្មី​ៗ​ទើប​តែ​ទទួល​បាន​ជ័យ​ជម្នះ​​លើ​កីឡាករ​ Kenny Tse ​នៅ​សង្វៀន​ ONE: REIGN OF VALOR។ ចំពោះ​ Lerdsila វិញ​លោក​អ្នក​ធ្លាប់​ស្គាល់​ហើយ​​ជើង​ខ្លាំង​ចាស់​វស្សា​របស់​ថៃ​ដែល​ឡើង​សង្វៀន​រាប់​ភ្លេច។ កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ រូប​គេ​ធ្លាប់​ឈ្នះ​កីឡាករ​វ័យ​ក្មេង​កម្ពុជា​ សុខ ធី​ រហូត​ដល់​២​ដង។

កីឡាករ Kodera (រូបថត៖ mexico.as)

ព្រឹត្តិការណ៍​ ONE: ROOTS OF HONOR នៅ​សង្វៀន​ Asia Arena ក្នុង​ទី​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​ថ្ងៃ​ទី​១២​ ខែ​មេសា​ ខាង​មុខ​​គូ​​ឯក​គឺ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​​វៀតណាម​-អូស្ត្រាលី​  Martin Nguyen ដាក់​ខ្សែ​ក្រវាត់​ការពារ​ទល់​នឹង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ម៉ុងហ្គោលី​Narantungalag Jadambaa។

គូ​ផ្សេង​ៗ​ទៀត​មាន​

  • Joshua Pacio (ហ្វីលីពីន) vs Yosuke Saruta (ជប៉ុន)
  • Leandro Issa (ប្រេស៊ីល)  vs Fu Chang Xin (ចិន​)
  • Ibrahim El Bouni (ហុល្លង់)  Andrei Stoica (រ៉ូម៉ានី)
  • Luis Santos (ប្រេស៊ីល) vs  James Nakashima (អាមេរិក)
  • Edward Kelly (ហ្វីលីពីន) vs Sung Jong Lee (កូរ៉េ)
  • Andre Meunier (អូស្ត្រាលី) vs  Anderson Silva (ប្រេស៊ីល)​
  • Eric Kelly (ហ្វីលីពីន) vs Tang Kai (ចិន)
  • Saemapetch Fairtex (ថៃ) vs  Ognjen Topic (អាមេរិក)​
  • Niko Soe (សិង្ហបុរី) vs  Eko Roni Saputra (ឥណ្ឌូណេស៊ី)
  • Bi Nguyen (នារី​វៀតណាម) vs  Dwi Ani Retno Wulan (នារី​ឥណ្ឌូណេស៊ី​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់