• 2019-03-19 02:37:32
  • ព័ត៌មាន

ដឹកនាំ​ក្រុម​ឡើង​ស្រឺតៗ​​គ្រូ​ Ajax ត​កុងត្រា​ថ្មី​ដល់​២០២៤​

  • 2019-03-19 02:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marc Overmars បាន​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​លោក​ត្រូវ​ Arsenal ទាក់ទង​ទៅ​ធ្វើ​ការ​ ដោយ​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Ajax ដល់​ខែ​មិថុនា​ឆ្នាំ​២០២៤។

Overmars

ក្រុម​រហស្សនាម​ថា​កាំភ្លើង​ធំ​កំពុង​ស្វែង​រក​គ្រូ​បច្ចេកទេស​ថ្មី​ (Technical Director) មក​ជួយ​អ្នក​ចាត់ការ​ទូទៅ​បច្ចុប្បន្ន​ហើយ​បាន​ចាប់​អារម្មណ៍​លោក​ Overmars ដែល​ជា​អតីត​កីឡាករ​ Arsenal ផ្ទាល់​។ មុន​នេះ​ Arsenal ក៏​ចាប់​អារម្មណ៍​លោក​ Monchi ប៉ុន្តែ​ត្រូវ​សាមី​ខ្លួន​បដិសេធ​ដោយ​រើស​យក​ Sevilla ជំនួស​វិញ។​

Overmars គឺ​ជា​គ្រូ​បច្ចេកទេស​ មិន​មែន​អ្នក​ចាត់ការ​នោះ​ទេ។ អ្នក​ចាត់ការ​របស់​ Ajax បច្ចុប្បន្ន​គឺ​លោក​ Erik ten Hag។​ យ៉ាង​ណា​ Overmars ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តួ​អង្គ​សំខាន់​មួយ​រូប​ដែល​ជួយ​យឹតយោង​​ក្រុម​មក​ពី​ហូឡង់​មួយ​នេះ​ឡើង​ជើង​ខ្លាំង​ពិសេស​គឺ​បាន​ទម្លាក់​ Real Madrid នៅ Champions League៕ ​

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់